ឧកញ៉ា ស្រី ចាន់ថន ប្រកាសបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់អន្តរជាតិ តែមានលក្ខខណ្ឌមួយ

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុមហ៊ុន Jes’t Group & 7NG ​​បាន​ប្រកាស​​​​​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ២០២៣​នេះ​ថា ​​​​លោក​នឹង​បង្កើត​ក្លឹប​កីឡា​គុនខ្មែរ​លំដាប់​ថ្នាក់​អន្តរជាតិមួយ​ឡើង ​​​​បើ​សិន​ជា​បងប្អូន​ចែក​រំលែក (Share) ​​ផុស​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​របស់​លោក​ឱ្យ​បាន ៣៣K (៣៣,០០០)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​មួយ​រូប​​ផង​នោះ ​​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​នេះ​យ៉ាង​ដូច្នេះ​ថា៖ “ថ្ងៃល្អ ០៣.០៣.២០២៣ ដូច្នេះ​បើសិន​ជាបងប្អូនចែករំលក (Share) ផុស (post) មួយនេះបាន 33K ខ្ញុំនឹងបង្កើតក្លឹប​កីឡាគុនខ្មែរលំដាប់ថ្នាក់​អន្តរជាតិមួយឡើង ដើម្បីជាការតបស្នងការគាំទ្ររបស់បងប្អូន”។

លោកឧកញ៉ា​ចិត្ត​ធម៌​ ស្រី ចាន់ថន ​​​​តែងតែ​យក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​វិស័យ​គុនខ្មែរ និង​ចង់​ឃើញ​​គុនខ្មែរ​មាន​ការ​រីកចម្រើន​ខ្លាំង​ទាំង​ក្នុង​ស្រុក និង​លើ​ឆាក​អន្តរជាតិ។ កាល​ពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ២០២៣ លោក​ឧកញ៉ា ​ក៏​បាន​ចុះ​ទៅ​មើល​ក្លឹប​កីឡា​គុនខ្មែរ ចលនាយុវជន​កម្ពុជា ក.១៥៧ ​ព្រម​ទាំង​បាន​ឧបត្ថម្ភ​ថវិកា​ប្រមាណ ១១​ម៉ឺន​ដុល្លារ ​សម្រាប់​​ចំណាយ​រយៈពេល​ ៥​ឆ្នាំ​បន្ត​ទៀត។

គួរ​រំឭក​ថា​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​​លោក​ឧកញ៉ា ស្រី ចាន់ថន ​​ក៏​​បាន​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ដល់​កីឡាករ​ ព្រំ សំណាង ​​ចំនួន ៥​លាន​រៀល ​បន្ទាប់ពី​ឈ្នះ​ការ​ប្រកួត បន្ថែម​ពី​លើក​មុន​​ចំនួន​ ២៥០០​ដុល្លារ​ផង​ដែរ៕