ដើមខែមីនា ឆ្នាំ២០២៣ ទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូប មានការកើនឡើងព្រមៗគ្នា បើធៀបនឹងសប្ដាហ៍កន្លងទៅ។
ក្នុងនោះមហាសេដ្ឋីមានបំផុតលើលោក Bernard Arnault កើបលុយបានច្រើនជាងគេជិត ១០ ពាន់លានដុល្លារ បន្ទាប់ពីរបូតងារជាអ្នកមានបំផុតតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ខណៈមេធំ Tesla កើនលុយបន្តិចបន្តួច។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូប ផ្អែកតាមរបាយការណ៍ចេញផ្សាយដោយ Forbes៖
1. Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២១២,៨ ពាន់លានដុល្លារ
2. Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩១,៤ ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៨,១ ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៣,៩ ពាន់លានដុល្លារ
5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៨,៦ ពាន់លានដុល្លារ
6.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៦ ពាន់លានដុល្លារ
7.Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Grupo Carso មានទ្រព្យសម្បត្តិសរុបប្រមាណ ៩២,៥ ពាន់លានដុល្លារ
8. Mukesh Ambani ស្ថាបនិកក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៥ ពាន់លានដុល្លារ
9. Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ៨២,៤ ពាន់លានដុល្លារ
10. Larry Page សហស្ថានិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិសរុបប្រមាណ ៨១,៥ ពាន់លានដុល្លារ៕