ស្ពានតភ្ជាប់ទៅកាន់ទីក្រុងរណបកោះនរា តម្លៃ៣៨លានដុល្លាររបស់អ្នកឧកញ៉ា ពុង ឃាវសែ សម្រេចការសាងសង់បាន ៦២%

ជុំវិញ​ឧកញ៉ា

មន្ទីរសាធារណការ និងដឹកជញ្ជនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៤មិនាឆ្នាំ២០២៣ គម្រោងសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន ៦២% ហើយតាមផែនការ គំរោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ១ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុន OCIC របស់មហាសេដ្ឋីដ៏មានឥទ្ធិពល និងរឹងមាំបំផុតរាប់ទស្សវត្សរ៍អ្នកឧកញ៉ា ពុង ឃាវសែ។

បើតាម​អ្នក​ឧកញ៉ា ពុង ឃាវសែ អគ្គនាយក​ក្រុមហ៊ុន OCIC ដែល​វិនិយោគ​សាងសង់​ទីក្រុង​រណប​កោះពេជ្រ ទីក្រុង​រណប​ជ្រោយចង្វារ និង​ទីក្រុង​រណប​កោះនរា បាន​ឲ្យ​ដឹង​ថា ស្ពាន​បេតុង​ខ្សែកាប​ដែល​តភ្ជាប់​តំបន់​កោះពេជ្រទៅកោះនរានេះ នឹង​ចំណាយថវិកា​ ៣៨លានដុល្លារអាមេរិក និង​រយៈពេល​សាងសង់​ចំនួន ៣៥ខែ គិតពីថ្ងៃបើក​ការដ្ឋាន​សាងសង់​។ 

អ្នក​ឧកញ៉ាបន្តថា ស្ពាន​បេតុង​ខ្សែកាបដែល​តភ្ជាប់​កោះពេជ្រ ទៅ កោះនរា​នេះ រចនាប្លង់​ដោយ​ក្រុមហ៊ុន​ចិន និង​សាងសង់​ដោយ​ក្រុមហ៊ុន​ចម្រុះ​ចិន-ខ្មែរ ។ ទីក្រុងរណប​កោះនរា ស្ថិតនៅ​ខាង​កើត​នៃ​ទីក្រុង​កោះពេជ្រ លាត​សន្ធឹង​រហូត​ជិត​កៀនស្វាយ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញ៕