ផ្ទៃដី២០០ហិតា ក្នុងតំបន់អតីតរាជធានីបុរាណលង្វែកក្នុងព្រំប្រទល់ខេត្តកណ្តាល និងកំពង់ឆ្នាំង លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បានរៀបចំពិធីក្រុងពាលីសាងសង់ស្ពានបុរាណយកតាមរចនាបថស្ពាន កំពង់ក្តី និងដាំដើមឫស្សី និងផ្កាចម្រុះធម្មជាតិ ក្នុងនោះលោកជំទាវឧកញ៉ាបណ្ឌិត បានលើកឡើងថា នឹងអភិវឌ្ឍន៌ប្រែក្លាយជាតំបន់ទេសចរណ៍វប្បធម៌ព្រះពុទ្ធសាសនា ដោយមានសាងសង់គម្រោងផ្សេងៗបន្ថែមទៀតដូចជាព្រះពុទ្ធរូបអង្គធំកម្ពស់៦០ម៉ែត្រសង់ពីថ្មភ្នំ ខេត្តព្រះវិហ៊ារ ប្រាសាទក្រោមដី ជីកទន្លេរសម្បនិមិត្តិ គូរទឹក លើកកំពែងពត់ជុំវិញ ព្រមជាមួយព្រៃឫស្សីយ៉ាងក្រាស់ រួមនឹងផ្កាឈើ ជាដើម ហើយប្រសិទ្ធនាមថា «រាជនីលង្វែក»។ នេះបើតាមការលើកឡើងផេកផ្លូវការ របស់លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង កាលពីពេលថ្មីៗនេះ។
ផ្អែកតាមផេកលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បានសរសេរអមដោយរូបភាពស្ដីពីសកម្មភាពជាច្រើនបែបនេះថា” ថ្ងៃនេះខ្ញុំព្រះករុណានាងខ្ញុំ បានរៀបចំពិធីក្រុងពាលីសាងសង់ស្ពានបុរាណយកតាមរចនាបថស្ពាន កំពង់ក្ដី និងដាំដើម ឫស្សី និងផ្កាចម្រុះធម្មជាតិលើផ្ទៃដីជិត២០០ហិកតា ក្នុងតំបន់អតីតរាជធានីបុរាណលង្វែកក្នុង ព្រំប្រទល់ ខេត្ត កណ្តាល និង កំពង់ឆ្នាំង ហើយផ្ទៃដីនេះនាងខ្ញុំនឹងអភិវឌ្ឍន៌ប្រែក្លាយជាតំបន់ទេសចរណ៍វប្បធម៌ព្រះពុទ្ធសាសនា ដោយមានសាងសង់គម្រោងផ្សេងៗបន្ថែមទៀតដូចជាព្រះពុទ្ធរូបអង្គធំកម្ពស់៦០ម៉ែត្រសង់ពីថ្មភ្នំខេត្តព្រះវិហ៊ារ ប្រាសាទក្រោមដី ជីកទន្លេរសម្បនិមិត្តិ គូរទឹក លើកកំពែងពត់ជុំវិញ ព្រមជាមួយព្រៃឫស្សីយ៉ាងក្រាស់ រួមនឹងផ្កាឈើ ជាដើម ហើយប្រសិទ្ធនាមថា «រាជនីលង្វែក» ៕