ថៃកំពុងរៀបចំសេចក្ដីព្រាងច្បាប់ លើកកម្ពស់សេវារកស៊ីផ្លូវភេទដោយស្របច្បាប់

អន្តរជាតិ

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលថៃបានប្រកាសរៀបចំសេចក្ដីព្រាងច្បាប់ថ្មី សម្រាប់ស្ត្រីដែលរកស៊ី​បម្រើសេវាកម្មផ្លូវភេទ និងមានអាយុលើសពី ២០ឆ្នាំ។ នេះបើតាមការបង្ហើបឲ្យដឹងពីលោកស្រី Jintana Chanbamroong ប្រធាននាយកដ្ឋានកិច្ចការនារី និងអភិវឌ្ឍន៍គ្រួសារ នៃក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីព្រាងច្បាប់មួយនេះ អនុញ្ញាតិឲ្យស្ត្រីដែលមានអាយុលើសពី ២០ឆ្នាំ ដែលរកស៊ីផ្លូវភេទ ដោយគ្មានការបង្ខិតបង្ខំ មិនទទួលទោសទ័ណ្ឌអ្វីទាំងអស់ ហើយវាមានឈ្មោះថា សេចក្ដីព្រាងច្បាប់តំបូងនៃការការពារសេវាកម្មផ្លូវភេទ នឹងត្រូវដាក់ឲ្យប្រើជំនួសច្បាប់បង្ការ និងបង្ក្រាបអំពើពេស្យាចារ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦។

ការចេញច្បាប់ថ្មីនេះ គឺដើម្បីការពារ និងផ្ដល់ភាពស្របច្បាប់ដល់ស្ត្រីរកស៊ីផ្លូវភេទឯករាជ្យ ដែលមានអាយុលើសពី ២០ឆ្នាំ ប៉ុន្តែសម្រាប់ទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីដែលមានវ័យ​ក្រោមនេះ គឺនៅតែជាអំពើខុសច្បាប់ដដែល ខណៈពលករក្រៅប្រទេសក៏មិនអាចធ្វើជា​ពេស្យាចារបានដែរ។

បន្ថែមពីនោះ ពួកគេក៏នឹងទទួលបានសិទ្ធការងារ និងអត្ថប្រយោជន៍ដូចបុគ្គលិកនានា ដោយមិន​ជាប់ឈ្មោះជា​អ្នករកស៊ីផ្លូវភេទថែមទៀត ហើយដើម្បីទទួលបាន​អត្ថប្រយោជន៍ខាងលើ ពួកគេ​តម្រូវឲ្យធ្វើតេស្ត​សុខភាព​ជាប្រចាំ ដើម្បីបញ្ជាក់ពីថា​មិនមានជំងឺ​អ្វី​ទាំងអស់។

សូមជម្រាបដែរថា ថៃបានសិក្សា និងដើរតាមគន្លងប្រទេសនូវែលសេឡង់ ដែលអនុញ្ញាតិ​ឲ្យមាន​ការ​បម្រើ​សេវាកម្មផ្លូវភេទដោយស្របច្បាប់ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ៕