ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» ដូចឆ្នាំមុន ៗដែរ ដើម្បីជំរុញឱ្យយុវជនចូលរួមយ៉ាងសកម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ។ ក្នុងនោះម្ហូបអាហារ និងភេសជ្ជៈ ជាច្រើនមុខបានរៀបចំបដិសណ្ឋារកិច្ចយ៉ាងបបូរ ដូចជំនួបរវាងសម្ដេចនាយករដ្ឋមន្ត្រី ជាមួយសិល្បៈករខ្មែរ។
ក្នុងពិធី ពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនី ដែលបានរៀបចំម្ហូបអាហារ ភេសជ្ជៈមួយចំនួន និងស្រាបៀរតែមួយមុខគត់គឺស្រាបៀរ ម៉ាទ្រីដ របស់លោកជំទាវ ឧកញ៉ា សុខ សុភាព ដែលជាក្រុមហ៊ុនវិនិយោគដោយវិនិយោគគិនខ្មែរ១០០% ក្រោមទឹកប្រាក់វិនិយោគ សរុបចំនួន ៧៨ លានដុល្លារអាមេរិក និងបានចូលរួមចំណែកក្នុង បង្កើត ការងារដល់ប្រជាពលរដ្ឋខ្មែរយើងប្រម៉ានជាង ៥៥០ កន្លែង។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតិយភាពក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៥ និងពិសា អាហារសាមគ្គីជាមួយសិល្បករសិល្បការិនីជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការជួបជុំនៅថ្ងៃនេះ គឺជាជំនួបដ៏មានតម្លៃ ដើម្បីពង្រឹងភាពស្និទ្ធស្នាលរវាងប្រមុខរាជរដ្ឋាភិបាល និងអ្នកសិល្បៈ និងដើម្បីលើកកម្ពស់ តម្លៃវប្បធម៌របស់យើងអោយកាន់តែល្អប្រសើរបន្ថែមទៀត។
ស្រាបៀរ ម៉ាទ្រីដ ផលិតឡើងដោយមានគ្រឿងផ្សំដែលមានគុណភាពខ្ពស់ជាមួយបច្ចេក វិទ្យាទំនើប បំផុតពីអឺរ៉ុប ផ្តល់នូវរសជាតិស្រាលស្រទន់ ក្លិនក្រអូបឈ្ងុយ ងាយស្រួលញ៉ាំ និងមិនឈឺ ក្បាល។ ស្រាបៀរ ម៉ាឌ្រីត ទទួលស្គាល់ដោយវិទ្យាស្ថានស្តង់ដារគុណភាព និងអនាម័យតាម កម្រិតស្តង់ដារ ISO 9001-2015 និង ISO 22000- 2018។ ស្រាបៀរ ម៉ាឌ្រីត តែងតែលេចមុខ នៅក្នុងកម្មវិធីផ្លូវការធំៗ។ កុំភ្លេចជ្រើសរើសស្រាបៀរ ម៉ាឌ្រីត ក្នុងពីធីមង្គលការ និងពិធីជប់ លៀងផ្សេងៗរបសើលោកអ្នក៕