ឧកញ៉ា សួរ វីរៈ ប្ដេជ្ញាសម្រេចក្ដីសុបិន្ត សាងសង់អាងទឹកកម្សាន្តវែងជាគេបំផុតនៅកម្ពុជា ក្នុងឆ្នាំ២០២៣ នេះឱ្យបាន

ជុំវិញ​ឧកញ៉ា

ស្ថាបនិកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ឧកញ៉ា សួរ វីរៈ នាថ្ងៃទី០៧ ខែមីនា ម្សិលមិញនេះ បានប្រកាសថា ក្នុងឆ្នាំ២០២៣ នេះ លោកនឹងបន្តសម្រេចក្ដីសុបិន្តមួយទៀត ក្នុងវិស័យសេវាកម្មទេសចរណ៍ និងកម្សាន្ត គឺគម្រោងសាងសង់អាងទឹកលម្ហែវែងជាងគេបំផុតក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា វ័យក្មេង ដែលកំពុងរួមចំណែកជួយលើកស្ទួយ វិស័យឧស្សាហកម្មគ្មានផ្សែង នៅប្រទេសកម្ពុជាដដែលរូបនេះ បានអះអាងពីមហិច្ឆិតារបស់ខ្លួនថា៖ “ធ្លាប់តែសុបិន្ត តែឆ្នាំនេះ ខ្ញុំនឹងធ្វើអាងទឹកដែលវែងជាងគេបំផុតនៅកម្ពុជា បងប្អូន សាកទាយមើលថានៅ ខេត្តណា? តំបន់ណា?”។

ថ្លែងប្រាប់ Oknha News ដោយផ្ទាល់ ឧកញ៉ា សួរ វីរៈ ថា គំនិតច្នៃប្រឌិតបង្កើតអ្វីដែលថ្មីនេះឡើង គឺដោយសារតែលោកឧកញ៉ា មើលឃើញថា វិស័យទេសចរណ៍ក្នុងស្រុកនៅកម្ពុជាយើងរាល់ថ្ងៃនេះ ហាក់នៅមិនទាន់មានសភាពល្អប្រសើរដូចពីមុននៅឡើយទេ។ ភ្ញៀវទេសចរភាគច្រើន យើងទទួលបានតែភ្ញៀវក្នុងស្រុកទេ ហេតុដូច្នេះ លោកនឹងបន្តរិះរកវិធីកែខៃអ្វីដែលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍របស់ប្រទេសឱ្យកាន់តែទាក់ទាញ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។

ជុំវិញគម្រោងសាងសង់អាងហែលទឹកវែងជាងគេនៅកម្ពុជានេះដែរ ម្ចាស់គម្រោងរីសតទាំងជាង ១០កន្លែង រូបនេះ ពន្យល់បន្ថែមថា៖ “គម្រោងរៀបចំអាងទឹកដ៏វែង ដែលខ្ញុំគ្រោងនឹងរៀបចំក្នុងឆ្នាំនេះ គឺអាចនៅក្នុងរីសតណាមួយ ជាប់នឹងមាត់សមុទ្រ ហើយចំពោះប្រវែងអាងអាចដល់ជិត ២០០ម៉ែត្រ។ ហើយអាងទឹកនេះ អាចចុះហែលលេងបានទាំងភ្ញៀវចាស់ និងក្មេង ជាពិសេស ភ្ញៀវអញ្ជើញទៅកម្សាន្ត ពួកគាត់ នឹងទទួលបានអារម្មណ៍ថាប្លែកខុសពីធម្មតា និងមិនធ្លាប់មានពីមុនមកនៅកម្ពុជា”។

គួរបញ្ជាក់ថា ក្រៅពីជាប់ឈ្មោះជា សហគ្រិនឆ្នើម បង្កើតក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ផ្ដល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទទួូលបញ្ញើរអុីវ៉ាន់ ទាំងក្នុង និងក្រៅប្រទេសកម្ពុជា អតីតកូនអ្នកខេត្តកំពង់ធំ ឧកញ៉ា សួរ វីរៈ ក៏កំពុងតែវិនិយោគ លើគម្រោងសាងសង់រមណីយដ្ឋានលម្ហែ សណ្ឋាគារនៅតាមបណ្ដាខេត្តនានា សេវាកម្មកាប៉ាល់ទំនើបជូនភ្ញៀវទៅលេងតាមកោះ និងតាមបណ្ដាកោះទេសចរណ៍សក្ដានុពលនានា ក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនោះ រួមមានដូចជា៖

១. កោះរ៉ុងសន្លឹម មានរីស៊តដូចជា៖ Sara resort,Eden Beach resort,Tube resort,Bodega resort,Sandy beach resort

Sara resort
Eden Beach resort
Tube resort
Sandy beach resort

២. កោះស្តេច មានរីស៊ត ដូចជា៖ Koh sdach Resort, Akpijun Resort

៣. កោះកុង មានសណ្ឋាគារឈ្មោះ Apex Koh Kong Hotel

៤. នៅខេត្តមណ្ឌលគីរី មានរីស៊តមួយ ឈ្មោះថា Pidoma Resort

៥. នៅគីរីរម្យ មានរីស៊តឈ្មោះ ឧទ្យានបោះតង់ Camping park និង Romdoul Resort

ទន្ទឹមនឹងការប្រកាសឱ្យអ្នកតាមដាន នៅតាមបណ្ដាញសង្គមទាយសាកល្បង ថាតើគោលដៅទីតាំងរមណីយដ្ឋាន របស់ខ្លួនមួយណា ដែលត្រៀមនឹងលេចរូបរាង គម្រោងអាងហែលទឹកកម្សាន្តវែងជាងគេក្នុងប្រទេសកម្ពុជានេះដែរ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ រូបនេះក៏បាន សាកល្បងឱ្យអ្នកគាំទ្រទស្សទាយយករង្វាន់ផងដែរ។ ក្នុងនោះ ឧកញ៉ា សួរ វីរៈ ប្រកាសថា ប្រាក់រង្វាន់អ្នកទាយត្រូវ នឹងទទួលបានការស្នាក់នៅរីស៊តហ្វ្រី រយ:ពេល ២យប់តាមការចូលចិត្ត និងប្រាក់បន្ថែមចំនួន ១០០$ ថែមទៀតផង។

សូមបញ្ជាក់៖ អ្នកចូលរួម អាចទាយបានតែម្តងទេ ហើយអ្នកឈ្នះនឹងជ្រើសរើស តែ ៣នាក់ ប៉ុណ្ណោះ។ ចំពោះលទ្ធផល ក៏អត់ទុកឱ្យអ្នកទស្សន៍ទាយអន្ទះសារងចាំយូរ នាំជូរផ្អូមដែរ គឺផេកហ្វេសប៊ុកផ្ទាល់របស់លោក Oknha Sou Vireak នឹងប្រកាសលទ្ធផលឱ្យហ្វេនៗដឹង ក្នុងថ្ងៃទី០៨ មីនា ចំថ្ងៃពិសេសនៃ “ទិវាសិទ្ធិនារីអន្តរជាតិ” នេះតែម្ដង៕