អបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា លើកទី១១២ ឧកញ៉ា ហេង បូរិន ចែករំលែកគោលការណ៍ ៧ចំណុច ធ្វើឱ្យជីវិតរស់នៅមានក្ដីសុខ

ជុំវិញ​ឧកញ៉ា

«ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» គឺជាប្រធានបទថ្មីមួយនៃ ទិវាអន្តរជាតិនារី ៨ មីនា លើកទី១១២ ក្នុងឆ្នាំ២០២៣ នៅកម្ពុជា។ ក្នុងថ្ងៃពិសេស ទិវាអន្តរជាតិនារី ៨ មីនា ជារៀងរាល់ឆ្នាំ ត្រូវបានពិភពលោកប្រារព្វធ្វើ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់គ្រប់រូបភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាថ្ងៃទិវាសិទ្ធិពិសេសមាតាពិភពលោក នេះដែរ ក៏មានអ្នកបង្ហោះសារជូនពរជាច្រើន បង្ហាញនូវការចូលរួមលើកទឹកចិត្តដល់ស្ត្រីទាំងឡាយ ក្នុងនោះ លោកឧកញ៉ា ហេង​ បូរិន អគ្គនាយក ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ក៏បានផ្ញើអបអរសាទរ ថែមទាំងផ្សារភ្ជាប់នូវការចែករំលែកពី គោលការណ៍របស់នៅប្រចាំថ្ងៃ ៧ ចំណុច ដើម្បីធ្វើឱ្យជីវិតរបស់នៅមានក្ដីសុខពិតប្រាកដ។

តើគោរណ៍រស់នៅទាំង ៧ចំណុច ដែលម្ចាស់គម្រោង បុរី ហេង បូរិន លើកឡើងនោះ មានអ្វីខ្លះ?

1- មេីល​អ្វី​ៗ​ល្អ​គ្រប់​ស្ថានការណ៍​

2- កុំ​ទៅ​ចាប់​អារម្មណ៍​នឹងមនុស្ស​និយាយ​អាក្រក់​ពី​អ្នក​

3- អភិវឌ្ឍ​ឥរិយាបថ​របស់​ខ្លួន​ជា​ប្រចាំ​

4- អ្វី​ៗ​ដែល​កន្លង​ហួស​ហេីយ​ ឱ្យវា​ហួស​ទៅ​កុំ​សោកសៅ​ច្រើន​

5- កុំ​ស្តាប់​ឬចូល​រួម​និយាយ​ដេីម​អ្នក​ដទៃ​

6- រៀបចំ​ផ្លូវ​ជីវិត​របស់​ខ្លួន​

7- សេីច​ឱ្យច្រេីន​ៗ​ សប្បាយ​ចិត្ត​នូវ​អ្វី​ដែល​អ្នក​មាន​

គួរបញ្ជាក់ថា លោកឧកញ៉ា ហេង បូរិន គឺជាសហគ្រិនវ័យក្មេងមួយរូប ដែលបាននឹងកំពុង រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈវិស័យអចលនទ្រព្យ គឺគម្រោង បុរី ហេង បូរិន គ្រុប។ គម្រោងបុរី លោកឧកញ៉ា សាងសង់ឡើងលើផ្ទៃដី​ប្រមាណ​ជាង ៥ហិចតា ដោយសាងសង់ផ្ទះជាច្រើនប្រភេទ រួមមានប្រភេទផ្ទះ អាជីវកម្ម (4.2m × 16m) និង​ប្រភេទផ្ទះ ឡៅតឿ ( 4.2m × 14m) ក្នុងនោះ ក្រុមហ៊ុនបានសាងសង់រួចជាបន្តបន្ទាប់ដោយសម្រេចបាន ចំនួនជាង ៣០០ល្វែង ។ ដោយឡែក សម្រាប់ Block A នៃគម្រោង ក្រុមហ៊ុន សម្រេចការសាងសង់បានជិត ៨០% ហើយ។

ក្នុងនោះអតិថិន ដែលកំពុងស្វែករកលំនៅឋាន ​ក្នុងតំបន់មានការអភិវឌ្ឍន៍ និងមានសក្តានុពល ទុកសម្រាប់រស់នៅក៏បាន សម្រាប់បើករបរអាជីវកម្មក៏បាន ឬទុកសម្រាប់ធ្វើការវិនិយោគចំណេញទ្វេដងទៅថ្ងៃមុខ កុំភ្លេចគម្រោងបុរី ហេង បូរិន ដែលមានទីតាំងស្ថិតនៅ ក្បែរតំបន់សេដ្ឋកិច្ចពិសេស ទល់មុខសាកលវិទ្យាល័យ ហ៊ុមព័ទ្ធទៅដោយរោងចក្រ​សហគ្រាសធំៗ ជិតផ្សារ សាលារៀន មន្ទីរពេទ្យ និងធនាគារជាដើម។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ 015 88 70 70(Smart)/ 068 88 70 70 (Metfone) / 078 88 70 70 (Cellcard)៕