ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានប្រតិសកម្មហាង ខារ៉ាអូខេមួយកន្លងក្នុងខេត្ត តាកែវ ដែលថ្លើមធំហ៊ាន សាងសង់របងរំលោភយកស្រះទឹករបស់លោក ដែលបានសាងសង់ ជួនប្រជាពលរដ្ឋទុកជាសម្បត្តិរួម ។នេះបើតាមការលើកឡើងលើផេកផ្លូវការរបស់លោកឧកញ៉ាបណ្ឌិត។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេររៀបរាប់លើផេកផ្លូវការរបស់លោកឧកញ៉ាបណ្ឌិតបែបនេះថា( ថ្ងៃចន្ទទី១១ ខែឧសភា ឆ្នាំ២០២០នេះខ្ញុំបានឃើញសារព័ត៌មានមួយបានចុះផ្សាយថាខារ៉ាអូខេ( រិតតែស្រស់ )ហ៊ានដល់សាងសង់របងរំលោភយកស្រះទឹកលោកម៉ុង ឫទ្ធីទៀត ឈ្លៀតក្នុងឱកាសនេះខ្ញុំសូមជំរាបជូនសាធារណជនមេត្តាជ្រាបថាកាលទសវត្សរ៍ឆ្នាំ៩០ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងអោយរូបខ្ញុំចុះទៅជួយអភិវឌ្ឍន៍ នៅលេីទឹកដីឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដេីម្បីជាស្នូលនៃការអភិវឌ្ឍន៍នេះសម្តេចតេជោលោកបាន ប្រសិទ្ធិនាមហៅថាតំបន់អភិវឌ្ឍន៍កសិទេចរណ៍ហ៊ុន សែនភ្នំជីសូរពេលនោះខ្ញុំបានចាប់ផ្តេីមសាងសង់ទំនប់ទឹកធ្នួសតាគង់ ទំនប់ទឹកទួលលលក និងទំនប់ទឹកសែនពារាមប្រវែងសរុប១៦គីឡូម៉ែត្រ រួមជាមួយផ្លូវស្ពាន សាលារៀន វត្តអារាម សាលាតំណាក់ ស្រះទឹកជាច្រើនកន្លែងទៀតផង ក្នុងនោះក៏មានស្រះទឹកអ្នកតាក្រាំងលាវដែលកំពង់តែមានទំនាស់នេះផងដែ ។
ជាចុងក្រោយខ្ញុំសូមបញ្ជាក់ថាស្រះទឹកនេះខ្ញុំបានជិកស្តារអោយប្រជាជនប្រេីប្រាស់ជារួម មិនមែនជាទ្រព្យសម្បត្តិរបស់ខ្ញុំឬបុគ្គលណាមួយនោះទេ ហេីយករណីនេះខ្ញុំនៅតែតាមដានមេីលជាប្រចាំថាតេី អាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធលេីករណីនេះនឹងផ្តល់យុត្តិធម៌អោយមកខាងណានោះទេ ហេីយខ្ញុំក៏មិនហ៊ានថាខាងណាខុសខាងណាត្រូវនោះដែមកពីរូបខ្ញុំមិនមែនជាតុលាការ ។)