ប្រធានាធិបតីចិន គាំទ្រពេញទំហឹង និងជំរុញទឹកចិត្តឲ្យស្ត្រីឈោងចាប់ក្ដីស្រមៃរបស់ពួកគេ

អន្តរជាតិ

កាលពីថ្ងៃទី ០៨ មីនាកន្លងទៅ ប្រធានាធិបតីចិន ស៊ី ជិនពីងបានអញ្ជើញស្ត្រីជាច្រើនរូបចូលរួម​ សំណេះសំណាលជាមួយគ្នា ហើយក្នុងនោះថ្នាក់ដឹកនាំប្រទេសចិនបានទម្លាយថា លោកគាំទ្រ​ពេញទំហឹង និង​ជំរុញទឹកចិត្តឲ្យស្ត្រីគ្រប់គ្នាឈោងចាប់ក្ដីស្រមៃរបស់ពួកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីចិនបាននិយាយថា ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់បំផុតមួយ ក្នុងការអភិវឌ្ឍ​ប្រទេស​តាំងពីសម័យបុរាណ ហើយបច្ចុប្បន្នស្ត្រីក៏ជាផ្នែកសំខាន់មួយក្នុងការលើកមុខមាត់​ប្រទេសលើឆាកអន្តរជាតិផងដែរ។ នេះបើតាមការចុះផ្សាយពី CGTN។

គួររំលឹកដែរថា នៅក្នុងកិច្ចសំណេះសំណាលជាមួយស្ត្រីមកពីគ្រប់ក្រុមជនជាតិភាគតិច​នៃប្រទេស​ចិន ប្រធានាធិបតីចិនបានជូនពរ និងលើកតម្កើងស្ត្រីថាបានចូលរួម និងលើកកំពស់​ដល់​គ្រប់ជំហាន​នៃការអភិវឌ្ឍន៍ប្រទេសចិន​តាំងពីសម័យបុរាណ មកទល់បច្ចុប្បន្ន។

“ខ្ញុំសង្ឃឹមថា ស្ត្រីចិននឹងហ៊ានដើរតាមក្ដីស្រមៃរបស់ពួកគេ មិនខ្លាចរអាជាមួយឧបសគ្គ និងអាច​ចូលរួមចំណែកអភិវឌ្ឍន៍ជាតិកាន់តែខ្លាំង រួមដំណើរក្នុងការបង្កើតប្រទេសសង្គមនិយមទំនើប​ទាំងអស់គ្នា”។ នេះបើតាមសម្ដីរបស់ប្រធានាធិបតីបាននិយាយ៕