លោក ស៊ុន ចាន់ថុល៖ ស្ពាននិងផ្លូវតភ្ជាប់ពីកំពង់ឆ្នាំងទៅ​​​​​​​​កំពង់ធំ មានតម្លៃជាង២០០លានដុល្លារ នឹងសាងសង់នៅឆ្នាំ ក្រោយ

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះថា គម្រោង​សាង​សង់ស្ពានវែងជាងគេនៅកម្ពុជាឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដែលនឹង​ត្រូវ​ចំណាយ​ថវិកា​​ប្រមា​ណ ២៥០ លានដុល្លារអាមេរិក នឹងត្រូវបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក បានបន្តថា ផ្លូវ ៥០សេនេះ មានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣៣០០ម៉ែត្រ ហើយវានឹងក្លាយ​ជាស្ពានវែង​ជាងគេមួយនៅប្រទេសកម្ពុជា។ ទឹកប្រាក់ទាំងអស់ តាមតម្លៃប៉ាន់ស្មានក្នុងការកសាងគឺ ២៥០លានដុល្លារអាមេរិក ដោយ​បែង​​ចែក​ទៅផ្លូវប្រហែល ១៥០លានដុល្លារអាមេរិក និងស្ពានប្រហែលជា ១០០លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ផ្លូវ៥០សេនេះ ភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង​ នៃខេត្តកំព​ង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ៕