នាថ្ងៃទី ១០ មីនា លោក ស៊ី ជិនពីង ត្រូវបានប្រកាសតែងតាំងជាប្រធានាធិបតីចិន ៣ អាណត្តិជាប់ៗគ្នា ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
បុរសវ័យ ៦៩ ឆ្នាំបានបង្កើតកំណត់ត្រាថ្មីស្រឡាងមួយ ក្នុងនាមជាអគ្គលេខាបក្សកុម្មុយនិស្តចិនដែលបន្តកាន់អំណាចកំពូលនៃប្រទេសចិន រហូតដល់ទៅ ៣ អាណត្តិជាប់ៗគ្នា និងជាប់ឈ្មោះជាមេដឹកនាំមានឥទ្ធិពលបំផុតប្រចាំប្រទេស ចាប់តាំងពីជំនាន់លោក ម៉ៅ សេទុង។
គណៈកម្មាធិការមជ្ឈិមបក្សក៏បានបោះឆ្នោតជ្រើសរើសលោក Xi ជាប្រធានគណៈកម្មាធិការយោធាកណ្តាលរបស់ប្រទេសចិនឡើងវិញក្នុងការបោះឆ្នោតជាឯកច្ឆ័ន្ទ ខណៈលោក Han Zheng ត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីរបស់ប្រទេសចិន ស្របពេលលោក Zhao Leji ជាប្រធានរដ្ឋសភាថ្មី។
ការផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់ប្រទេសធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង ហើយជាធម្មតាឆ្លុះបញ្ចាំងយ៉ាងជិតស្និទ្ធ នូវការរុះរើដែលបានប្រកាសនៅក្នុងសមាជបក្ស ខណៈសមាជិកក្រុមប្រឹក្សារដ្ឋ គណៈរដ្ឋមន្ត្រី ត្រូវប្រកាសតែងតាំង អំឡុងពេលដែលសភាប្រជាជនជាតិ ឬសភាកំពុងអង្គុយជុំគ្នាប៉ុណ្ណោះ។
សូមជម្រាបដែរថា លោក Li Qiang អាចនឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសចិននាថ្ងៃសៅរ៍ ជំនួសលោក Li Keqiang ដែលធ្លាប់កាន់តួនាទីមួយនេះអស់រយៈពេល ១០ ឆ្នាំ៕