ស្ងាត់ៗ តារាសម្ដែង កញ្ញា នី មុនីនាថ មកចុះហត្ថលេខាព្រមព្រៀងមួយជាមួយ ឧកញ៉ា ហេង បូរិន ដល់ការិយាល័យកណ្ដាល

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នេះ លោកឧកញ៉ា ហេង បូរិន ម្ចាស់គម្រោងបុរី ហេង បូរិន គ្រុប បានចុះហត្ថលេខាលើកិច្ចសហការជាផ្លូវការមួយ ជាមួយតារាសម្ដែងដ៏ស្រស់សោភា គឺកញ្ញា នី មុនីនាថ ដល់ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន។ ជំនួបផ្ទាល់រវាង កញ្ញា នី មុនីនាថ និងម្ចាស់គម្រោង បុរី ហេង បូរិន ពេលនេះត្រូវបាន ឧកញ៉ា ហេង បូរិន បញ្ជាក់ថា ជាការសហការពិសេស ជួយផ្សព្វផ្សាយធ្វើទីផ្សារឱ្យគម្រោង បុរី ហេង បូរិន ជាមួយ មុនីនាថ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានប្រសាសន៍ប្រាប់ Oknha News ស្ថាបនិកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប លោកឧកញ៉ា ហេង បូរិន ថ្លែងថា៖ “មូលហេតុដែលខ្ញុំជ្រើសរើស មុនីនាថ សហការជួយផ្សព្វផ្សាយគម្រោងបុរី ព្រោះគិតថា គាត់គឺជាតារាសិល្បករសម្ដែងដ៏មានប្រជាប្រិយភាពមួយរូបក្នុងដួងចិត្តអ្នកគាំទ្រ ហើយរូបគាត់ផ្ទាល់ ក៏មានអ្នកគោរពស្រឡាញ់ច្រើនផងដែរ ដូច្នេះការចុះកិច្ចព្រមព្រៀងនេះ ពួកយើងជឿជាក់ថា នឹងជោគជ័យទាំងអស់គ្នា។”

តារាសម្តែងដ៏មានប្រជាប្រិយក្នុងដួងចិត្តអ្នកគាំទ្រ កញ្ញា នី មុនីនាថ ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើននៅកម្ពុជា វាយតម្លៃខ្ពស់ក្នុងវិស័យសិល្បៈសម្ដែង នេះក៏ព្រោះតែរូបសម្ភស្សដ៏ស្រស់ផូរផង់ និងទឹកមុខដ៏ស្រទន់មានមន្តស្នេហ៍របស់តារាស្រីរូបនេះ បានជ្រួតជ្រាបដល់បេះដូងអ្នកគាំទ្រគ្រប់ស្រទាប់វណ្ណៈ។ ទេពកោសល្យ ភាពបុិនប្រសព្វក្នុងការសម្ដែងចូលតួគ្រប់សាច់រឿង ជាពិសេស រឿងកុនបែបកម្សត់ៗ អតីតសិស្សសាលាភូមិន្ទវិចិត្រសិល្បៈ​ផ្នែករបាំរូបនេះ ត្រូវបានអ្នកគាំទ្រដាក់ រហ័សនាមថា”តារាទឹកភ្នែក” ថែមទៀតផង។

បុរី ហេង បូរិន របស់ឧកញ៉ា ហេង បូរិន ជាគម្រោងសាងសង់ផ្ទះល្វែងច្រើនប្រភេទ ផ្ទះ អាជីវកម្ម (4.2m × 16m) និងប្រភេទផ្ទះ ឡៅតឿ ( 4.2m × 14m) លាតសន្ទឹងលើផ្ទៃដីប្រមាណជាង ៥ហិចតា មានទីតាំងស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ក្បែរតំបន់សេដ្ឋកិច្ចពិសេស បណ្ដុំទៅដោយ ចក្រសហគ្រាសធំៗ ជិតផ្សារ សាលារៀន មន្ទីរពេទ្យ ធនាគារ និងតំបន់សក្ដានុពលជាច្រើនផ្សេងៗទៀត។

បច្ចុប្បន្ន ក្រុមហ៊ុន សាងសង់ផ្ទះរួចរាល់បណ្ដើរៗ និងបានប្រគល់សោជូនអតិថិជនចូលរស់នៅជាបន្តបន្ទាប់។ អ្វីដែលជាលក្ខខ័ណ្ឌដ៏ពិសេសបំផុតនោះ សម្រាប់ការបង់ប្រាក់ គឺអតិថិជនអាច កក់ត្រឹមតែ $500 នឹងក្លាយជាម្ចាស់ផ្ទះភ្លាមៗ។ ឯការបង់ប្រចាំខែ គឺត្រឹមតែ 249$/ខែ ឥតការប្រាប់រយៈពេល ដល់ទៅ ១៥ខែ រួមទាំងល.ខ ចរចាជាក់ស្ដែងជូនអតិថិជនផ្ទាល់ផងដែរ។ លេខទូរស័ព្ទទំនាក់ទំនងបន្ថែម៖ 015 88 70 70(Smart)/ 068 88 70 70 (Metfone) / 078 88 70 70 (Cellcard)

គម្រោងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី កំពុងសាងសង់នៅទល់មុខនឹង បុរី ហេង បូរិន គ្រុប