រោងចក្រចំនួន២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចុះបញ្ជីជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ២ ដែលបើប្រាស់ដើមទុនប្រមាណ ១០,២លានដល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២ពាន់កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី១០ មីនានេះ ក្រុមហ៊ុនទាំងពីរដែលបានសម្រេចផ្តល់ការចុះបញ្ជីវិនិយោគនោះរួមមាន៖ ១/ DUN TAI GARMENT (CAMBODIA) CO., LTD ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃស្រួល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣២៦កន្លែង។ ២/ PRECLO (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៣៩កន្លែង។

សូមជម្រាបជូនថា ក្នុង​ខែមករា ឆ្នាំ២០២៣​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ហៅកាត់ថា CDC បានអនុម័​ត​គម្រោ​ង​វិ​និ​យោ​គ​​ថ្មី​ចំនួន១០​គម្រោងប៉ុណ្ណោះ ​ដែល​មានទឹ​កប្រាក់សរុប​ប្រមាណ​ជិត​១០០លានដុល្លារ​អាមេរិក​ ខណៈ​កា​ល​ពីខែមុននេះ ​គម្រោង​វិនិយោគថ្មីៗហាក់មានចំនួន​ច្រើន។

សេចក្ដី​ប្រកាសព័ត៌មាន​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា​​ ក្នុង​ចំណោម​គម្រោងទាំង​១០​ដែលបានអនុម័ត​ក្នុងខែ មករា​គឺ​មាន​តែ​មួយ​គម្រោង​​ប៉ុណ្ណោះដែលមានទឹកប្រាក់​ច្រើន​ តែត្រឹមតែ​ជាង​៣៦លានដុល្លា​រអាមេរិក​ គឺ​គម្រោង​ បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​របស់​ ក្រុមហ៊ុន AROMA SUCCESS GARMENT CO., LTD ដែល​មានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុក​សំ​រោ​ងទង ខេត្តកំពង់ស្ពឺ ។ 

ក្រៅពីនេះ​មានសុទ្ធតែជាគម្រោងមានទឹកប្រាក់​វិនិយោគ​ក្រោម​១០​លានដុល្លារអាមេរិកនិងជា​គម្រោ​ង​វិនិ​យោ​គ​​​​លើ​​រោងចក្រ​ឧស្សា​ហ​កម្ម​កាត់ដេរ​ ដែលអាចបង្កើតការងារបានរាប់ម៉ឺ​នកន្លែង​បន្ថែមទៀត​ដល់​ប្រជា​ព​ល​រដ្ឋ​កម្ពុជា​។

តាមការព្យាករ​ពីក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ វិស័យ​ឧស្សាហកម្ម កម្មន្តសាល​​ នៅ​តែបន្តកើនឡើង​ជាវិជ្ជមាន​ក្នុងឆ្នាំ ២០២៣​នេះ ដោយសារតែបណ្ដា​ប្រទេ​សប​ញ្ជា​​​​ទិ​​ញធំៗ នៅលើ​ពិភពលោក​បានបង្វែ​រការ​បញ្ជា​ទិញរបស់ខ្លួនមកកាន់​កម្ពុជា​ស្រប​នឹងប្រទេស​ជា​ដៃគូ​ប្រកួ​​តប្រជែង​ដូចជា​មីយ៉ាន់ម៉ា​ កំពុង​មានបញ្ហាផ្ទៃក្នុង​៕