សេដ្ឋី​វ័យ​​ក្មេងកម្ពុជា​ម្នាក់អរគុណ​COVID-19 ដែល​ធ្វើ​ឲ្យ​ជំនួញ​​​លោក​កាន់​តែ​ជោគជ័យ

ជុំវិញ​ឧកញ៉ា

លោក​​ឧកញ៉ា សម្បត្តិ ដែល​ជា​សេដ្ឋ​វ័យ​ក្មេង នឹង​ជា ម្ចាស់​ក្រុមហ៊ុន​”គ្រួសារកក់ក្តៅ” បាន​លើក​យក​ចំណុច​វិជ្ជមាន​​COVID-19 ​ចំនួន​១០​​ចំណុច ដែល​ធ្វើឲ្យ​ជំនួញ​របស់​លោក​កាន់​តែ​ជោគជ័យ។សេដ្ឋី​វ័យ​ក្មេង​កម្ពុជា​រូប​នេះបាន​សរសេរ​នៅ​ចំណុច​ទាំង​នោះ ផុស​​លើ​ផេក​ផ្លូវ​ការ​របស់​លោក​មាន​​ខ្លឹមសារ​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

1. ខ្ញុំអរគុណ COVID-19ដែលធ្វើអោយខ្ញុំមានពេល វេលាអានសៀវភៅ ជាច្រើននឹង ទទួល​បាន​ចំណេះ​ដឹង​ពី​សៀវភៅយ៉ាងមហស្ចារ្យ

2. ខ្ញុំអរគុណ COVID-19 ដែលធ្វើអោយខ្ញុំមាន​ឱកាសបាន​ពង្រឹងសមត្ថភាព​ខ្លួនឯងកាន់​តែខ្លាំងជាង​មុន ដែល​ពីមុនខ្ញុំរវល់ស្ទើរតែគ្មានពេលវេលា​អភិវឌ្ឍន៍ខ្លួន

3. ខ្ញុំអរគុណ COVID-19 ដែលធ្វើអោយ​ខ្ញុំកាន់តែ​មានសមត្ថភាពជ្រើសមនុស្សល្អៗ​ច្បាស់ជាងមុន​ក្នុងការដើរ​ទៅរកភាពជោគជ័យរួមគ្នាលើមាគ៌ាជំនួញគ្រួសារកក់ក្តៅ

4. ខ្ញុំអរគុណ COVID-19 ដែលធ្វើអោយខ្ញុំបានដឹងថា ខ្ញុំស្រលាញ់មុខជំនួញ​គ្រួសារកក់ក្តៅ​ខ្ញុំខ្លាំង​ប៉ុណ្ណា​ ក្រោយពីខ្ញុំសំរាកក្នុងការធ្វើសកម្មភាពជាង២ខែមកនេះ

5. ខ្ញុំអរគុណ COVID-19 ដែលធ្វើអោយខ្ញុំស្គាល់ពីតម្លៃលុយដែលខ្ញុំមានកាន់តែច្បាស់ ខ្ញុំមិនទាន់​មាន​លុយច្រើនដេកសុីរយះពេលយូរបាននោះទេ អញ្ចឹងខ្ញុំត្រូវតែប្រឹងប្រែងរកលុយអោយបានច្រើន ដើម្បី​ពេលចូលនិវត្តន៍មិនបារម្មណ៍ពីការរកលុយទៀត

6. ខ្ញុំអរគុណ COVID-19 ដែលធ្វើអោយខ្ញុំស្គាល់ពីការអនាម័យមានតម្លៃប៉ុណ្ណា មានសុវត្ថិភាពប៉ុណ្ណា​នៅ​ក្នុង​ជីវិតរស់នៅប្រចាំថ្ងៃ

7. ខ្ញុំអរគុណ COVID-19 ដែលធ្វើអោយខ្ញុំស្គាល់ពីតម្លៃជីវិតរបស់ខ្ញុំមានតម្លៃប៉ុណ្ណា ខ្ញុំនឹងមិនធ្វើ​អោយ​ជីវិត​ខ្ញុំបាត់តម្លៃនោះទេ ទោះជាជីវិតខ្ញុំធ្លាក់ដល់កំរិតណាក៏ដោយ អោយតែមាន​ជីវិត​ខ្ញុំ​ពិត​ជាកសាង​អ្វីៗ​គ្រប់​យ៉ាងឡើងមកវិញបាន

8. ខ្ញុំអរគុណ COVID-19 ដែលធ្វើអោយខ្ញុំបានដឹងថា ខ្ញុំមានរឿងជាច្រើនដែលខ្ញុំមិនទាន់អាច​សំរេច​បាន​ ខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលាបន្តទៀតនោះទេ

9. ខ្ញុំអរគុណ COVID-19 ដែលធ្វើខ្ញុំមានឱកាសជួបជុំក្រុមគ្រួសារកាន់តែច្រើនជាមុន

10. ជាចុង​ក្រោយ ខ្ញុំអរគុណខ្លួនឯងដែលក្លាយជាសេដ្ឋីទាំងវ័យក្មេង ខ្ញុំនឹងប្រើប្រាស់ជីវិតពេល​នេះ​អោយ​កាន់​តែ​មានន័យ នឹងកសាងអ្វីៗគ្រប់យ៉ាងដើម្បីអោយក្តីស្រម៉ៃក្លាយជាការពិត

credit: Oknha Sambath ឧកញ៉ា សម្បត្តិ