រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ត្រូវបានសម្ពោធចាក់ផ្សាយជាផ្លូវការ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅមជ្ឈមណ្ឌលពិពរណ៌ និងសន្និបាទអន្តរជាតិ OCIC។
ក្នុងពិធីសម្ពោធរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ក៏មានអញ្ជើញចូលរួមដោយផ្ទាល់ពីកូនស្រីប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ាម្ចាស់ក្រុមហ៊ុនគ្រាក់ៗ ព្រមទាំងសិល្បៈករ សិល្បៈការិនីជាច្រើនរូប។
ក្នុងនោះសម្រាប់ម្ចាស់ក្រុមហ៊ុនធំៗដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងឪកាសពិធីសម្ពោធរឿងប្រវត្តិសាស្រ្តពាក់ព័ន្ធដំណើរជីវិតតស៊ូក្នុងបុព្វហេតុជាតិមាតុភូមិរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន៖ អ្នកឧកញ៉ា ពុង ឃាវសែ អ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា, អ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ, អ្នកឧកញ៉ា ឈុន លាង, អ្នកឧកញ៉ា លី ឃុនថៃ, អ្នកឧកញ៉ា លី យ៉ុងផាត់, ឧកញ៉ា អ៉ឹង លីហេង, ឧកញ៉ា ឡេង ប្រុស, ឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា វ៉ាន់ ឆារស៍, អ្នកឧកញ៉ា ឡាវ ម៉េងឃីន, អ្នកស្រីឧកញ៉ា ជឹង សុភាព ជាដើម។
សូមជម្រាបជូនថា បើតាមសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា «ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ គ្រោងចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ»៕