ឥណ្ឌូនេស៊ី ត្រូវបង្កើន GDP ជាមធ្យម ៦% រាល់ឆ្នាំ ដើម្បីអាចក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៥ លើលោក

អន្តរជាតិ

ឥណ្ឌូនេស៊ី អាចនឹងត្រូវបង្កើនកំណើនសេដ្ឋកិច្ចរបស់ខ្លួនជាមធ្យមឱ្យបាន ៦% ជារៀងរាល់ឆ្នាំ ដើម្បីរក្សាបាននូវល្បឿនដ៏ត្រឹមត្រូវ ក្នុងការក្លាយជាខ្លួនជាប្រទេស ដែលមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតទី៥ របស់ពិភពលោក នៅត្រឹមឆ្នាំ ២០៤៥ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោក Bambang Brodjonegoro បាននិយាយកាលពីថ្ងៃទី ៩ ខែមីនា កន្លងទៅថា ដើម្បីសម្រេចសុបិនដ៏ធំមួយនេះ ឥណ្ឌូនេស៊ី ត្រូវតែមានទំហំ GDP ៧,៣ទ្រីលានដុល្លារ និងប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ លើសពី ២៥ ០០០ ដុល្លារ ដើម្បីធ្វើឱ្យស្របទៅតាមស្តង់ដាររបស់ធនាគារពិភពលោក ។

លើសពីនេះ លោក Bambang បានសង្កត់ធ្ងន់ទៀតផងដែរថា ប្រទេសឥណ្ឌូនេស៊ី ត្រូវតែធ្វើឱ្យល្អប្រសើបន្ថែមទៀត នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ ត្រូវបានជាប់គាំងនៅក្នុងកំណើនត្រឹម ៥% ក្នុងរយ:ពេល ៥ ទៅ ១០ ឆ្នាំចុងក្រោយនេះ ។

ជាងនេះទៅទៀត លោកបន្ថែមទៀតថា រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏គួរតែបន្តការប្រែក្លាយវិស័យផលិតកម្មរបស់ខ្លួន ឱ្យទៅជាវិស័យដែលមានតម្លៃខ្ពស់បំផុត ជាមួយនឹងការហាមឃាត់ ការនាំចេញវត្ថុធាតុដើម ដែលវាអាចជាដំណោះស្រាយដ៏ត្រឹមត្រូវ ។

ទន្ទឹមនឹងនេះ ដើម្បីអាចសម្រេចបានគោលដៅធំមួយនេះ ឥណ្ឌូនេស៊ី ក៏ត្រូវតែធ្វើការពង្រឹងជំនាញកម្លាំងពលកម្ម និងផ្តោតទៅលើការស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅជាងមុន គួបផ្សំជាមួយនឹងការទាក់ទាញការវិនិយោគបន្ថែមទៀត ដើម្បីបន្ថែមតម្លៃ និងផ្ទេរបច្ចេកវិទ្យាមកកាន់ប្រទេសឥណ្ឌូនេស៊ី ៕