តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC កំពុងមានផែនការបើកសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមចំនួន ២ ទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ក៏ដូចជាចេញដីការចាប់ខ្លួនមនុស្សមួយក្រុមផងដែរ។ នេះបើតាមការចុះផ្សាយពី New York Times (NYT) និង Reuters។
យោងតាមការចុះផ្សាយពី NYT បានបញ្ជាក់ថា សំណុំរឿងឧក្រិដ្ឋកម្មនេះ នឹងក្លាយជាសំណុំរឿងអន្តរជាតិលើកដំបូង ដែលបានដាក់មកលើរុស្ស៊ី តាំងពីបើកការឈ្លានពានចូលអ៊ុយក្រែនតាំងពីឆ្នាំទៅ បន្ទាប់ពីឆ្លងកាត់ការស៊ើបអង្កេតពិសេសពី ICC។
ដោយឡែក សំណុំរឿង ២ ករណីដែល ICC គ្រោងដាក់ទៅលើរុស្ស៊ីគឺ ករណីទីមួយ ចោទរុស្ស៊ីពាក់ព័ន្ធនឹងការចាប់ជំរិតកុមារៗអ៊ុយក្រែន ខណៈករណីទីពីរគឺចោទចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានា ដូចជាអាងស្តុកទឹក និងឥន្ធនៈជាដើម។
ទន្ទឹមនឹងនោះ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបបានប្រាប់ទៅកាន់ CNN កាលពីថ្ងៃច័ន្ទថា ពួកគេបានព្យាយាមជំរុញ ICC ក្នុងការចេញដីការចាប់ខ្លួនមនុស្សមួយក្រុម ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន៕