កូនស្រីរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ទទួលការតែងតាំងជា «អនុរដ្ឋលេខាធិការ» នៃក្រសួងពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី សុមេធ សុមនា កូនស្រី​របស់​លោក​ជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការនៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​ពី​សាលាគោល​នយោបាយសាធារណៈលីក្វាន់យូរ (Lee Kuan Yew School of Public Policy) ​​នៃ​ប្រទេស​សិង្ហបុរី កាល​ឆ្នាំ២០២២ ​​ត្រូវ​បាន​សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ​​ប្រមុខរដ្ឋ​ស្តីទី ក្នុងនាម​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​របស់​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​​​​​តែង​តាំង​មុខ​តំណែង​​​ជា «អនុរដ្ឋលេខាធិការ» នៃ​ក្រសួង​ពាណិជ្ជកម្ម ​​កាល​ពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​លោកស្រី សុមេធ សុមនា ​​បាន​សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ លើ​ជំនាញ​​រដ្ឋបាលសាធារណៈ នៅ​​សាលា​ដ៏​ល្បី​របស់​ប្រទេស​សិង្ហបុរី គឺ​​សាលា​គោលនយោបាយ​សាធារណៈលីក្វាន់យូរ (Lee Kuan Yew School of Public Policy) ​​រយៈពេល​២​ឆ្នាំ ចាប់ពី​ឆ្នាំ២០២០ ដល់​ឆ្នាំ២០២១ និង​បាន​ទទួល​សញ្ញាបត្រ​នៅ​​ឆ្នាំ២០២២។ សម្រាប់​ប្រវត្តិការងារ លោកស្រី ធ្លាប់​​ជា​មន្ត្រី​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ចាប់ពី​ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ​​និង​ផ្ទេរ​មក​​​​បម្រើការងារ​នៅ​ក្រសួង​ពាណិជ្ជកម្ម ចាប់ពី​ឆ្នាំ២០១៨ មក​ដល់​បច្ចុប្បន្ន។ លោកស្រី សុមេធ សុមនា ត្រូវ​បាន​គេ​ដឹង​ថា ជា​កូនស្រី​របស់​លោក​ជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃទីស្តីការគណៈរដ្ឋមន្ត្រី៕