អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី រិះគន់ពេញទំហឹងចំពោះកិច្ចព្រមព្រៀងនាវានុយក្លេអ៊េរ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ អាមេរិក និងសម្ព័ន្ធមិត្តបានសម្រេចនូវកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ​មួយ ដែលមានតម្លៃប្រហែល ៣០០ ពាន់លានដុល្លារ ប៉ុន្តែទន្ទឹមនឹងនោះក៏មានការ​រិះគន់​ពី​អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Skynews បានបង្ហាញថា អតីតនាយករដ្ឋមន្ត្រី Paul Keating បាន​រិះគន់​ចំៗ​ចំពោះ​កិច្ចព្រមព្រៀងរវាងអាមេរិក អង់គ្លេស និងអូស្ត្រាលីថា ជាកិច្ចព្រមព្រៀងអាក្រក់បំផុត តាំងពីជំនាន់សង្គ្រាមលោកលើកទី១។

បន្ថែមពីនោះ លោក Paul ក៏បានសង្កត់ធ្ងន់ថា អូស្ត្រាលីកំពុងដើរផ្លូវខុស ហើយនាយករដ្ឋមន្ត្រី Anthony Albanese កំពុងមាន​ទីប្រឹក្សា​អន់បំផុត ២ រូបគឺ Penny Wong និង Richard Marles។

ក្រោយពីរិះគន់កិច្ចព្រមព្រៀងនាវានុយក្លេអ៊ែរហើយ អតីតនាយករដ្ឋមន្ត្រីរូបនេះក៏បាន​អះអាងថា ចិនមិនមែនជា​គូសត្រូវនឹងអូស្ត្រាលីឡើយ ហើយប្រទេសមួយនេះក៏មិនចាំបាច់​ត្រូវការ​នាវាមុជទឹកនុយក្លេអ៊ែរដូចគ្នា៕