ប្រធានាធិបតីស៊ីរី គ្រោងជួបប្រធានាធិបតីរុស្ស៊ី ចំថ្ងៃគម្រប់ខួប១២ឆ្នាំនៃសង្គ្រាមស៊ីវិល

អន្តរជាតិ

ប្រធានាធិបតីស៊ីរី Bashar Assad មានបំណងចូលជួបប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន មុនកិច្ចប្រជុំចតុភាគីរវាងរុស្ស៊ី ស៊ីរី តួកគី និងអ៊ីរ៉ង់ ត្រូវបានចាប់ផ្ដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី TASS បានបង្ហាញថា វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក ពូទីន នឹងជួបជជែកជាមួយលោក Assad នៅថ្ងៃពុធ ចំថ្ងៃគម្រប់ខួប១២ឆ្នាំនៃសង្គ្រាមស៊ីវិលនៅប្រទេស​ស៊ីរី។

ថ្នាក់ដឹកនាំទាំង ២ នឹងអាចជជែកគ្នាពីគម្រោងអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងស៊ីរី ទាំងលើផ្នែកនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច ក៏ដូចជាផ្នែកមនុស្សធម៌ជាដើម។

គួររំលឹកដែរថា កិច្ចប្រជុំនេះធ្វើឡើងមុនកាលកំណត់កិច្ចប្រជុំអនុរដ្ឋមន្ត្រីការបរទេសនៃប្រទេស​ទាំង ២ ខណៈតួកគី និងអ៊ីរ៉ង់​នឹងជជែកគ្នាពីបញ្ហា “ប្រយុទ្ធប្រឆាំងនឹងក្រុមភារវកម្ម”។

ដំបូងឡើងកិច្ចប្រជុំនេះកំណត់ធ្វើឡើងតែត្រីភាគីប៉ុណ្ណោះ ប៉ុន្តែដោយសារអ៊ីរ៉ង់ទាមទារចង់ក្លាយ​ជា​ផ្នែកមួយនេះកិច្ចប្រជុំដែរ ទើបរុស្ស៊ីអនុញ្ញាតិឲ្យចូលរួមតាមក្រោយ។

សូមជម្រាបដែរថា រយៈពេល ១២ឆ្នាំនៃសង្គ្រាមស៊ីវិលនេះ ស៊ីរីទទួលរងការខាតបង់ខ្លាំងទូទាំង​ប្រទេស ពោលមនុស្សច្រើនជាងកន្លះលាននាក់ត្រូវបានស្លាប់ ដោយសារសង្គ្រាម និងមានប្រជាជនបានផ្លាស់ទីលំនៅច្រើនជាងពាក់កណ្តាល នៃចំនួនប្រជាជន មុនសង្គ្រាមបានផ្ទុះឡើង៕