មកស្គាល់អ្នកឧកញ៉ា និងឧកញ៉ាៗជាបុរសចំនួន១១រូប កំពុងកាន់តួនាទីជាប្រធានសមាគម

ជុំវិញ​ឧកញ៉ា

សមាគមសំដៅដល់អង្គការសមាជិកភាព ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ច្បាប់​របស់​កម្ពុជា ក្នុង​គោលបំណង​ធ្វើ​ជា​តំណាង និង​ការពារ​ផល​ប្រយោជន៍​របស់​សមាជិក​ខ្លួន ដោយ​មិន​ទាញ​យក​ចំណេញ ឬ​មិន​យក​កម្រៃ​មក​ចែក​គ្នា។ បច្ចុប្បន្ន​នេះ​ មាន​អ្នកឧកញ៉ា និង​ឧកញ៉ាៗ​ជា​ច្រើន​រូប​ កំពុង​កាន់​តួនាទី​ជា​ប្រធាន​សមាគម​ លើ​វិស័យ​មួយ​ចំនួន។ ចង់​ដឹង​ថា មាន​អ្នកឧកញ៉ា និង​ឧកញ៉ា​រូប​ណា​ខ្លះ ថ្ងៃនេះ​ឧកញ៉ា ញូស៍ សូម​បង្ហាញ​ជូន​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា លី ហួរ ៖ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា | អគ្គនាយក​ក្រុមហ៊ុន​ លី ហួរ គ្រុប

២. អ្នកឧកញ៉ា ហុង ពីវ ៖ ប្រធានកិត្តិយស​អចិន្ត្រៃយ៍សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា | ម្ចាស់​បុរី ពិភពថ្មី​

៣. អ្នកឧកញ៉ា ពុង ឃាវសែ ៖ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និង​ជា​ប្រធាន​​សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា | ម្ចាស់ធនាគារ កាណាឌីយ៉ា

៤. អ្នកឧកញ៉ា លី យ៉ុងផាត់ ៖ ប្រធានសមាគមឧកញ៉ាកម្ពុជា | ម្ចាស់ក្រុមហ៊ុន Y.L.P Group

៥. អ្នកឧកញ៉ា គិត ម៉េង ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា | អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប

៦. អ្នកឧកញ៉ា លាង ម៉េង ៖ ប្រធានសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា | សហស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប

៧. ឧកញ៉ា ហួត ជា ៖ ប្រធាន​សមាគមជាងសំណង់កម្ពុជា | អគ្គនាយក​ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់

៨. ឧកញ៉ា ចាន់ សុឃាំង ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា | អគ្គនាយកក្រុមហ៊ុន Signature of Asia

៩. ឧកញ៉ា គង់ សាង ៖ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)

១០. ឧកញ៉ា ម៉ន​ សុខា ៖ ប្រធាន​សមាគមអ្នកអភិវឌ្ឍដីឡូត៍កម្ពុជា | ស្ថាបនិកក្រុមហ៊ុន Utrust Investment

១១. ឧកញ៉ា សំ សុខនឿន ៖ ប្រធានសមាគមអចលនទ្រព្យសកល | ​ប្រធាន​ក្រុមហ៊ុន Sam SN Realty

គួរបញ្ជាក់​ថា ​​យោងតាមច្បាប់​ស្តីពី​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល ការ​បង្កើត​សមាគម​ក្នុងស្រុក​តម្រូវ​ឱ្យ​មាន​សមាជិក​ស្ថាបនិក ដែល​ជា​រូបវន្តបុគ្គល​ចំនួន​យ៉ាង​តិច ​៣រូប ដែល​មាន​អាយុ​​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ។ ការ​បង្កើត​សមាគម​ត្រូវ​សុំ​ការ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ។ បើយោងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ កាល​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បាន​ឱ្យ​ដឹង​ថា គិតត្រឹមឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា មានសមាគម អង្គការ​មិនមែនរដ្ឋាភិបាល និងសហគមន៍ ជិត៦០០០ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ៕