ក្រុមហ៊ុនបណ្ដាញសង្គមកំពុងទទួលបានការពេញនិយម TikTok បានទម្លាយប្រាប់សារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលអាមេរិកព្រមានបិទក្រុមហ៊ុនរបស់ខ្លួននៅលោកខាងលិច បើសិនជាពួកគេមិនព្រមពុះភាគហ៊ុនលក់នៅលើផ្សារហ៊ុនអាមេរិក។
រឿងរ៉ាវរវាងក្រុមហ៊ុនចិន និងរដ្ឋាភិបាលអាមេរិក បានផ្ទុះឡើងលើកដំបូង ក្រោយអាមេរិកបង្ហាញក្ដីព្រួយបារម្ភខ្លាច TikTok លួចទិន្នន័យប្រជាជនអាមេរិក និងប្រគល់ជូនរដ្ឋាភិបាលចិន ខណៈបច្ចុប្បន្នប្រជាជនអាមេរិកដែលកំពុងប្រើប្រាស់ TikTok មានរហូតដល់ ១០០ លានគណនី។
គួររំលឹកដែរថា នេះគឺជាលើកដំបូងដែល TikTok ទទួលការគម្រាមកំហែង ឈានដល់ថ្នាក់បិទក្រុមហ៊ុនពីការគ្រប់គ្រងប្រទេសតាមបែបប្រជាធិបតេយ្យ ខណៈកន្លងមកពួកគេធ្លាប់ប្រឈមនឹងរឿងនេះម្ដង កាលពីឆ្នាំ ២០២០ ដោយគ្រានោះមានលោក ដូណាល់ ត្រាំ ជាអ្នកដឹកនាំប្រទេស។
គួររំលឹកដែរថា ការព្រមានបិទក្រុមហ៊ុន TikTok នេះគឺកើតឡើង បន្ទាប់ពីទំនាក់ទំនងរវាងអាមេរិក និងចិន កាន់តែមានភាពល្អក់កករ ដោយកន្លងមកអាមេរិកព្យាយាមដាក់គំនាបសេដ្ឋកិច្ចលើវិស័យបច្ចេកវិទ្យារបស់ចិន ដូចជាការបិទ និងរារាំងការនាំចេញបន្ទះឈីបពីចិនទៅអាមេរិកជាដើម៕