រដ្ឋមន្ត្រីការពារជាតិចិន៖ ជប៉ុនកំពុងវិលទៅរកការធ្វើយោធាដ៏គ្រោះថ្នាក់មួយ

អន្តរជាតិ

ប្រទេសជប៉ុនមួយរយៈក្រោយនេះ កំពុងទទយលបានការគម្រាមកំហែងពីមជ្ឈដ្ឋាន​ជុំវិញខ្លួន និងកំពុងបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួន​យ៉ាងច្រើនលើសលុប ខណៈនេះគឺជាការឈាន​ទៅរករបបយោធាដ៏មានគ្រោះថ្នាក់មួយ។ នេះបើតាមសម្ដីរដ្ឋមន្ត្រីការពារជាតិចិនបាននិយាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិចិន Tan Kefei ក៏បានអះអាងថា ជប៉ុនគួរតែបញ្ឈប់​នូវ​សកម្មភាព​ទាំងអស់ ដែលអាចធ្វើឲ្យប៉ះពាល់​ដល់​សន្តិភាព និងស្ថិរភាពក្នុងតំបន់។

គួររំលឹកដែរថា ប្រទេសជប៉ុនដែលបានបោះបង់ចោលសង្គ្រាមតាំងពីឆ្នាំ ១៩៤៧ បានប្រកាស​ចាយលុយរហូតដល់ ៣១៥ពាន់លានដុល្លារ ដើម្បីពង្រីកកម្លាំងយោធារបស់ពួកគេ​ក្នុង​រយៈពេល ៥ឆ្នាំ ជាមួយក្ដីបំណង​រារាំង​ចិន​ក្នុងការប្រើប្រាស់​កម្លាំង​នៅ​សមុទ្រចិនខាងកើត។

ក្នុងពេលជាមួយគ្នានោះ ចិនក៏មានផែនការពង្រីកកញ្ចប់ថវិកាការពារជាតិប្រមាណ ៧,២% ច្រើនជាងឆ្នាំទៅ ស្របពេលជប៉ុន និងអាមេរិកកំពុងបង្ហាញក្ដីបារម្ភ ចំពោះការពង្រីកថាមពល​យោធា​របស់ចិន​ ជាពិសេស​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នៅ​កោះតៃវ៉ាន់៕