នារីស្រស់សោភាម្នាក់ ដែលកំពុងសិក្សានៅមហាវិទ្យាល័យអាកាសចរស៊ីវិល (Faculty of Civil Aviation) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ របស់ឧកញ៉ាបណ្ឌិត លី ឆេង មានមហិច្ឆតាដ៏ធំមួយ ដោយចង់ក្លាយជាអ្នកបើកបរយន្តហោះ (Pilot) នាថ្ងៃអនាគត។
បើតាមលោក ភួង ភារម្យ អ្នកគ្រប់គ្រងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង) បានឱ្យដឹងថា កញ្ញារូបនេះមានឈ្មោះថា សៀង អ៊ីវ៉ា (SEANG Yva) កម្ពស់ ១,៦៣ម៉ែត្រ កំពុងសិក្សាជំនាញ គ្រប់គ្រងក្រុមហ៊ុន អាកាសចរណ៍ និងអាកាសយានដ្ឋាន នៃមហាវិទ្យាល័យអាកាសចរស៊ីវិល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង)។ នាថ្ងៃអនាគត កញ្ញាចង់ក្លាយជាស្ត្រីអ្នកបើកបរយន្តហោះ (Pilot) និងជាអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស (Air Traffic Controller)។
សូមជម្រាបជូនថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ របស់លោកឧកញ៉ាបណ្ឌិត លី ឆេង គឺជាសាកលវិទ្យាល័យដំបូងគេក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលបង្កើតឱ្យមានមហាវិទ្យាល័យ អាកាសចរស៊ីវិល លើជំនាញសំខាន់ៗ៣ គឺ គ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន, គ្រប់គ្រងវិស័យអាកាសចរណ៍ និងវិស្វកម្មថែទាំយន្ដហោះ។
មហាវិទ្យាល័យ អាកាសចរស៊ីវិល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល និងបានបើកដំណើរការចាប់ពីឆ្នាំ២០២០ ដែលដំណើរការបណ្តុះបណ្តាលជំនាញឯកទេសលើវិស័យអាកាសចរស៊ីវិលដំបូងគេបំផុតក្នុងប្រទេសកម្ពុជា។ មហាវិទ្យាល័យថ្មីមួយនេះ និស្សិតអាចជ្រើសរើសទីតាំងសិក្សាបានចំនួនពីរ គឺទីតាំងទី១ ទួលស្លែង ស្ថិតនៅអគារ២១ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងទីតាំងទី២ ស្ពានអាកាសចោមចៅ ស្ថិតនៅអគារ១៥១ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕