កូរ៉េខាងជើងអាចធ្វើការបាញ់មីស៊ីលផ្លោងអន្តរទ្វីប ទៅដល់សហរដ្ឋអាមេរិក ដោយចំណាយពេលតែ ៣៣នាទីប៉ុណ្ណោះ ខណៈចំងាយរវាងនៃប្រទេសទាំង ២ គឺមានរហូតដល់ទៅ ៩ ៩៦២ គីឡូម៉ែត្រ។ នេះបើតាមការសិក្សានៅចិនបានបង្ហាញ។
អ្នកវិទ្យាសាស្ត្រនៅទីក្រុងប៉េកាំង បានសាកល្បងធ្វើតេស្តលំនាំបាញ់គ្រាប់មីស៊ីល ICBM និងជឿថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងអាចបាញ់ចំអាមេរិក បើសិនជាបណ្ដាញការពារគ្រាប់មីស៊ីលអាមេរិក បរាជ័យក្នុងការចាប់វា។
គ្រាប់មីស៊ីលដែលអាចបាញ់ពីកូរ៉េខាងជើងដល់អាមេរិក គឺដំណើរការដោយ ២ ដំណាក់កាល និងមានប្រសិទ្ធភាពកំទេចគ្រប់វត្ថុក្នុងរយៈចំងាយ ១៣ ០០០ គីឡូម៉ែត្រ គ្រប់គ្រាន់ក្នុងការធ្វើឲ្យអាមេរិកទទួលរងការខូចខាតយ៉ាងដំណំ។
ការសិក្សាមួយនោះក៏បានបង្ហាញពីចន្លោះប្រហោង នៃប្រព័ន្ធការពារគ្រាប់មីស៊ីលរបស់អាមេរិកផងដែរ ដោយអះអាងថា ប្រព័ន្ធការពារគ្រាប់មីស៊ីលអាមេរិកមានអានុភាពស្ទើរក្នុងការកំណត់សញ្ញា និងការពារការវាយប្រហារពីកូរ៉េខាងជើង។
សូមជម្រាបដែរថា ការសិក្សានេះបានអះអាងថា ហេតុផលសម្រាប់ការស្រាវជ្រាវគឺដើម្បីវាយតម្លៃប្រសិទ្ធភាពនៃសមត្ថភាពការពារនុយក្លេអ៊ែររបស់អាមេរិក៕