កូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចំនួន២រូប ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា អ្នកជំនួញជាច្រើនពាន់នាក់បង្ហាញវត្តមានផ្តល់កិត្តិយសអញ្ជើញចូលរួមពិធីរៀបអាពាហ៍ពិពាហ៍កូនស្រីឧកញ៉ា ហេង សៀ និងលោកជំទាវ សៀម ជូ ដែលជាដង្លងជាមួយសេដ្ឋីនីថៃម្នាក់ គឺលោកស្រី ជា គីន កាលពីថ្ងៃសុក្រ ទី១៧ ខែមីនាម្សិលមិញ។
ពេលវេលាជ័យនៃមង្គលការពិសារស្លាម្លូ និងរៀបចំកិច្ចតាមប្រពៃណីវប្បធម៌ខ្មែររួចរាល់គូរស្វាមីភរិយាថ្មី កូនស្រី តាំង គីមប៊ួយ និងកូនប្រុស ឋានៈផុន សេថាក់សុផាង នៅល្ងាចថ្ងៃសៅរ៍នោះសាមុីខ្លួនទាំងសងខាងបានរៀបចំទទួលពិសារអាហារជូនភ្ញៀវកិត្តិសរាប់រយតុ ជាមួយម្ហូបអាហារ គ្រឿងខ្លែមអមដោយស្រាបៀរ ស្រាដបយ៉ាងឆ្ងាញ់ពិសារ ស្ថិតក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ។
ក្នុងពិធីពិសារអាហារនោះក៏មានការអញ្ជើញផ្តល់កិត្តិយសពីកូនប្រុសស្រីរបស់សម្តេចតេជោនាយករដ្ឋ ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តកំពង់ស្ពឺ លោកស្រី ហ៊ុន ម៉ាលី ភរិយាលោក សុខ ពុទ្ធីវុធ។ ក្នុងរាត្រីដ៏មនោរម្យជាមួយតន្ត្រីសម័យ តារាចម្រៀងល្បីៗប្រចាំប្រទេសច្រើនរូប គេក៏ឃើញមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា ឧកញ៉ាធំៗជាច្រើនរូប៕