មេធំ IMF នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននាសប្ដាហ៍ក្រោយ

អន្តរជាតិ

ប្រធានគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva នឹងធ្វើដំណើរ​ទស្សនកិច្ចទៅកាន់ប្រទេសចិនពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០មីនា។ នេះបើតាមការ​ទម្លាយឲ្យដឹងពី IMF ប្រាប់ទៅកាន់ Reuters កាលពីថ្ងៃសុក្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី​នឹង​បើកការ​ថ្លែងសន្ទរកថាសំខាន់នៅវេទិកាអភិវឌ្ឍន៍ចិន CDF នៅថ្ងៃទី ២៦ មីនាក្នុង​ទីក្រុងប៉េកាំង និងនៅថ្ងៃទី ៣០ មីនា នឹងឡើងនិយាយនៅវេទិកា Boao សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ​អាស៊ី ធ្វើឡើងនៅទីក្រុង Qionghai ខេត្តហៃណាន។

ក្រៅពីការចូលរួមវេទិកាធំៗទាំង២ខាងលើ មេធំ IMF ក៏នឹងអាចលេចវត្តមាននៅកម្មវិធី​តូចៗផ្សេង និងកិច្ចប្រជុំទ្វេភាគីមួយចំនួន អំឡុងពេលលោកស្រីស្នាក់នៅប្រទេសចិនផងដែរ។

សូមជម្រាបដែរថា លោកស្រី Georgieva តែងតែដាក់សំពាធលើចិន ជុំវិញសកម្មភាព​ជួយ​ដោះស្រាយ​បញ្ហា​បំណុលប្រទេសក្រីក្រ ជាពិសេសប្រទេសដែលជាប់បំណុលចិន ហើយជា​លទ្ធផល​រដ្ឋាភិបាលក្រុងប៉េកាំងបាន​យល់ព្រមចេញមុខធានា​ ដល់ប្រទេសស្រីលង្កា សម្រាប់កញ្ចប់ជំនួយពី IMF តម្លៃជិត ៣ពាន់លានដុល្លារ៕