ណែនាំឱ្យស្គាល់អ្នកឧកញ៉ា និងឧកញ៉ាៗជាស្ត្រីចំនួន៥រូប កំពុងកាន់តួនាទីជាប្រធានសមាគម

ជុំវិញ​ឧកញ៉ា

ស្រ្តីជាកម្លាំងចលករ ដែលមិនអាចខ្វះបាន​ក្នុងការថែរក្សាសុខសន្តិភាព និងការចូលរួមការកសាងអភិវឌ្ឍជាតិ។ បច្ចុប្បន្ន​នេះ​ មាន​អ្នកឧកញ៉ា និង​ឧកញ៉ាៗ​ជា​​​ស្ត្រី​​មួយចំនួន កំពុង​កាន់​តួនាទី​ជា​ប្រធាន​សមាគម​ លើ​វិស័យ​ផ្សេងៗផងដែរ។ ចង់​ដឹង​ថា មាន​អ្នកឧកញ៉ា និង​ឧកញ៉ា​រូប​ណា​ខ្លះ ថ្ងៃនេះ​ឧកញ៉ា ញូស៍ សូម​បង្ហាញ​ជូន​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា ភាព ហៀក ៖ ប្រធានកិត្តិយសសមាគមសម្ព័ន្ធខ្មែរចិននៅប្រទេសកម្ពុជា | ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប

២. ឧកញ៉ា កែវ មុំ ៖ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា | នាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី

៣. ឧកញ៉ា តំាង ហ្គិចលៀង ៖ ប្រធាន​ក្លិប​ស្ត្រីកម្ពុជា | ប្រធានក្រុមហ៊ុន H&L Group

៤. ឧកញ៉ា ឡេង ចាន់ណា ៖ ប្រធានសមាគមលើកកម្ពស់ពលករ និងអតីតពលករ​ដើម្បីសប្បុរធម៌ | ស្ថាបនិកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក

៥. ឧកញ៉ា ឆាយ ស៊ីវលីន ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) | ម្ចាស់ក្រុមហ៊ុន CSL Travel and Tour

សូម​ជម្រាប​ជូន​ថា សមាគម គឺ​សំដៅដល់អង្គការសមាជិកភាព ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ច្បាប់​របស់​កម្ពុជា ក្នុង​គោលបំណង​ធ្វើ​ជា​តំណាង និង​ការពារ​ផល​ប្រយោជន៍​របស់​សមាជិក​ខ្លួន ដោយ​មិន​ទាញ​យក​ចំណេញ ឬ​មិន​យក​កម្រៃ​មក​ចែក​គ្នា។ យោងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ កាល​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បាន​ឱ្យ​ដឹង​ថា គិតត្រឹមឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា មានសមាគម អង្គការ​មិនមែនរដ្ឋាភិបាល និងសហគមន៍ ជិត៦០០០ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ៕