ធំជាងនៅថៃ រោងចក្រផលិតសំបកកង់រថយន្ត​តម្លៃ ៣០០លានដុល្លារ​សម្ពោធដំណើរការជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក សម្ពោធបើកដំណើរការផលិតសំបកកង់រថយន្តជាផ្លូវការ ក្នុងទុនវិនិយោគ ៣០០លានដុល្លាសហរដ្ឋអាមេរិកស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រផលិតសំបកកង់រថយន្តនេះ គ្របដណ្តប់លើផ្ទៃដី ១៨០,០០០ម៉ែត្រការ៉េ និងមានសមត្ថភាពផលិតសំបកកង់ក្នុង១ឆ្នាំ គឺសំបកកង់តូច ៥លានគ្រឿង និងសំបកកង់ឡានធំ៩០០,០០០គ្រឿង នាំចេញជាចម្បងទៅកាន់ប្រទេសសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោក ចូវ ហៃជាំង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HODO Group បានលើកឡើងថា មុនបើកឱ្យដំណើការរោងចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក បានធ្វើការវិនិយោគនៅប្រទេសថៃ ១០០លានដុល្លាសហរដ្ឋអាមេរិក ដោយឡែកកាវិនិយោគរោងចក្រផលិតសំបកកង់នៅខេត្តព្រះសីហនុ ក្រុមហ៊ុនដាក់ទុនវិនិយោគ ៣០០លានដុល្លាសហរដ្ឋអាមេរិក ធំជាងនៅប្រទេសថៃ ហើយក៏បានធ្វើការផ្សព្វផ្សាយដល់សារព័ត៌មាននៅប្រទេសចិន និងអ្នកវិនិយោគចិនឱ្យមកវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀត។

លោក ចូវ ហៃជាំង បន្តថា ក្រុមហ៊ុន HODO Group និងខិតខំជម្រុញការអភិវឌ្ឍ និងវិនិយោគនៅខេត្តព្រះសីហនុ ដោយជម្រុញទំនាក់ទំនងពាណិជ្ជកម្មចិន កម្ពុជាកាន់តែមានសន្ទុះកើនឡើងបន្ថែមទៀត៕