ប្រធានាធិបតីចិន អញ្ជើញពូទីនទៅទស្សនកិច្ចនៅប្រទេសចិននាឆ្នាំនេះ

អន្តរជាតិ

ប្រធានាធិបតីចិន ស៊ី ជិនពីង បាន​អញ្ជើញ​សម្ព័ន្ធមិត្តត្បូងពេជ្រ​ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន សម្រាប់ការធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនវិញម្ដងនាឆ្នាំនេះ។ នេះបើតាម​ការចុះផ្សាយពីសារព័ត៌មាននៅរុស្ស៊ីមួយចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក សម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី ០២ នេះផងដែរ លោក ស៊ី ក៏បានអញ្ជើញទៅជួប​សំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin នៅឯ Government House ដោយជជែកគ្នាពី​ចំណងមិត្តភាព​ចិន និងរុស្ស៊ី។

“កាលពីម្សិលមិញ ខ្ញុំបានអញ្ជើញប្រធានាធិបតីពូទីន ទៅទស្សនកិច្ចនៅប្រទេសចិននាឆ្នាំនេះ ពេលណាក៏បានឲ្យតែគាត់គិតថាសក្ដិសម”។ នេះបើតាមសម្ដីមេដឹកនាំចិន និយាយទៅកាន់នាយករដ្ឋមន្ត្រីរុស្ស៊ី។

បន្ថែមពីនោះ លោក ស៊ី ក៏សង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងប៉េកាំង និងមូស្គូ គឺជាមិត្តល្អនឹងគ្នា និងជាដៃគូគ្រប់យុទ្ធសាស្ត្រ ខណៈលោកនឹងផ្ដល់ “អាទិភាព” ទៅលើទំនាក់ទំនងជាមួយលោក​ពូទីនជានិច្ច៕