ឧកញ៉ា ចេង ខេង ប្រាប់ពីឥទ្ធិពល នៃការទិញដីតាមគ្នា

ជុំវិញ​ឧកញ៉ា
207 Shares


អ្នកទិញដីធ្លីខ្លះ ទឹកភ្នែកដោយសារការទិញដីមិនសមបំណង ព្រោះទិញដីខ្លះ មិនចំណេញហើយ មានរឿងជាប់ខ្លួន ខ្លះទៀតកប់លុយយូរឆ្នាំ លក់មិនចេញជាដើម។ហើយការទិញដីតាមគ្នា ជាសញ្ញាណនៃទាក់ភ្នែកនៅថ្ងៃក្រោយ នេះបើតាមប្រសាសន៍របស់លោក ឧកញ៉ា ចេងខេង ។

លោកបានបន្តថា មានអ្នកទិញដីធ្លីច្រើនណាស់ បានសម្រុកទិញតាមគ្នា ដោយយល់ថា មានគេទិញច្រើន ឱកាសចំណេញក៏ច្រើន សម្រេចចិត្តទិញ ដោយមិនបានគិតគ្រប់ជ្រុយជ្រោយ។ មិនបានគិតទាំងសក្តានុពលរបស់ដី កត្តាផ្លូវច្បាប់នានារបស់ដី ជាហេតុធ្វើឱ្យមានបញ្ហានៅពេលក្រោយទិញ។ មុនតែទិញកុំគិតតែចំណេញ ត្រូវលើកត្តាហានិភ័យដែលអាចកើតឡើង។

ទិញតាមគ្នា ដោយសង្ឃឹមថានឹងឡើងថ្លៃ ដោយសារគម្រោង មានអ្នកទិញច្រើនណាស់ បានជឿជាក់លើម្ចាស់គម្រោង ឬអ្នកលក់ដោយយល់ថា និងមានគម្រោងអភិវឌ្ឍន៍ណាមួយនៅក្បែរដីដែលខ្លួនចង់ទិញ ហើយជំរុញឱ្យតម្លៃដីធ្លីឡើងខ្ពស់។ ត្រង់ចំណុចនេះ មានអ្នកទិញខ្លះខកចិត្ត ដោយសារតែគម្រោងវិនិយោគទាំងនោះ មិនបាន​អភិវឌ្ឍន៍តាមការកំណត់ ពន្យារពេល ឬផ្លាស់ប្តូរទីតាំង ហើយអាចជាព័ត៌មានលឺតគ្នា ដែលមិនមែនព័ត៌មានច្បាស់ការណ៍។ ជាលទ្ធផលដីត្រូវបានកប់ច្រើនយូរឆ្នាំ តម្លៃដីបែរជាមិនឡើងថ្លៃ ទៅជាចុះថ្លៃ លក់មិនចេញ ធ្វើឱ្យយើង​កប់លុយ​ចោល ចង់លក់ក៏ពិបាក។

ទិញតាមគ្នា ដោយគ្មានគោលដៅ ទិញដី ឬអចលនទ្រព្យណាក៏ដោយ បើគ្មានគោលដៅច្បាស់ទេ ពិតជាមានហានិភ័យខ្ពស់ណាស់ ព្រោះលទ្ធផលចុងក្រោយយើងមិនអាចប្រើប្រាស់ដីនោះទៅតាម​ការចង់បានរបស់យើង។ បើយើងចង់ទិញដីសម្រាប់សង់ផ្ទះរកស៊ី បែរជាទៅទិញដៅមិនចំតំបន់មានអំណោយផលរកស៊ី, ឬក៏ទិញសម្រាប់ធ្វើផ្ទះជួល តែយើងទិញខុសកន្លែងមានរោងចក្រ មានមនុស្សច្រើនទៅវិញ ដូច្នេះ ធ្វើឱ្យយើង​ខាត់បងក្នុងការប្រើប្រាស់សក្តានុពលរបស់ដី។ មុនទិញដី ត្រូវមានគោលដៅ ត្រូវសួរខ្លួនឯងថា ទិញដី ដើម្បីអ្វីឱ្យច្បាស់។

ទិញតាមគ្នា បែជាទិញចំគម្រោងស្អុយ ដូច្នេះមុនទិញគម្រោងណាក៏ដោយ ត្រូវតែពិនិត្យមើលឯកសារផ្លូវច្បាប់នានារបស់ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ ចៀសវាងទិញមិនបានដី បែរជាបានរឿង ខាតលុយទៅវិញ។

ប្រភព៖ business-cambodia.com

ឧកញ៉ា ចេង ខេង ប្រាប់ពីឥទ្ធិពល នៃការទិញដីតាមគ្នា
207 Shares