ឧកញ៉ា ស្រី ចន្ធូ ផ្តល់រថយន្ត១គ្រឿង ជូនអធិការដ្ឋាននគរបាលស្រុកល្វាឯម

ជុំវិញ​ឧកញ៉ា
51 Shares

ឧកញ៉ា ស្រី ចន្ធូ អគ្គនាយករងក្រុមហ៊ុន 7NG នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ បានចាត់ឲ្យអ្នកស្រី លី សេរីរដ្ឋា ដែលជំនួយការ និងសហការី ផ្តល់រថយន្ត FORD ស៊េរី០១៥ ចំនួន១គ្រឿង ជូនអធិការដ្ឋាននគរបាលស្រុកល្វាឯម ក្នុងការបម្រើការងារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។

លោកវរៈសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម ក៏សូមថ្លែងអំណរអរគុណ ដល់លោកឧកញ៉ា ស្រី ចន្ធូ និងសហការីទាំងអស់ ដែលមានទឹកចិត្ត អាណិតស្រលាញ់ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ។

សូមបញ្ជាក់ថា លោកឧកញ៉ា ស្រី ចន្ធូ និងលោកស្រីអគ្គនាយករងក្រុមហ៊ុន 7NG និងសហការី តែងតែចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋាភិបាល ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកឧកញ៉ា ក៏បានបរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាលកម្ពុជា ចំនួន១ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់និងប្រយុទ្ធ នឹងជំងឺកូវីដ១៩ រួមទាំងបានចូលរួមជូនកាកក្របាទក្រហមកម្ពុជា១ម៉ឺនដុល្លារ ជូនសាខាកាកក្របាទក្រហមកម្ពុជា ខេត្តកណ្តាលផងដែរ៕

ប្រភព៖ .freshnewsasia.com

51 Shares