ផលិតករ​​​ថៃ​ល្បី​ឈ្នោះ​​ម្នាក់ ធ្វើ​បទ​ភ្លេង ឲ្យ​គុយ លី ច្រៀង ថែម​ទាំង​យក​ទៅ​ផុស​នៅ​ស្រុក​ថៃ​ថែម​ទៀត

កម្សាន្ត
2.3K Shares

តារា​ចម្រៀង​ពលករ លោក គុយលី បាន​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ទៀត​ហើយ​មាន​ចំណង​ជើង​ថា”ខ្លាចឈឺម្ដងទៀត” ដែល​បទ​ចម្រៀង​មួយ​​បទ​នេះ ផលិតករ​​ភ្លេង​ល្បី​ឈ្មោះ​មួយ​នៅ​ប្រទេស​ថៃ បាន​ជួយ​ធ្វើ​ឲ្យ ដោយ​មិន​គិត​ប្រាក់​នោះ​នោះ​ឡើយ។

ផលិតករ​​ភ្លេង​ល្បី​ឈ្មោះ​​ជា​ជន​ជាតិ​​ថៃ​នោះ​មាន​ឈ្មោះ​ថា นิติกร สิมะลี( NITIKORN SIMALEE ) ដោយ​ពួក​គេ​ទាំង​ពីរ​បាន​រាប់អាន​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ហើយ ពោល​តាំង​ពី លោក គុយលី ធ្វើ​ការ​ជា​កម្មករ​ចិញ្ចឹម​បង្គា​នៅ​ប្រទេស​ថៃ​មក​ម្ល៉េះ។

គុយលី បាន​ឲ្យ​ដឹង​ថា ទោះបី​ជា លោក​បាន​មក​​​រស់​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​ទំនាក់ទំនង​នាក់​ទាំង​ពីរ​នៅ​តែ រក្សា​បាន​ល្អ ហើយ​ថ្មីៗ​នេះNITIKORN SIMALEE ​ធ្វើ​ភ្លេង​ឲ្យ​លោក​ច្រើន ដោយ​មិន​គិត​ប្រាក់ ខណៈ​ដែល​បទ​​ភ្លេង​ប្រភេទ​នេះ សម្រាប់​កម្រិត​ដូច ជា​អ្នក​ផលិត​ផ្លូវ​រូប​នេះ នៅ​ប្រទេស​ថៃ ធ្វើ​ឡើង ​លក់​ចេញ​មិន​ក្រោម​១​ពាន់​ដុល្លារ​ឡើយ។ គុយលី ថា NITIKORN SIMALEE គឺ​ជា​អ្នក​ធ្វើ​ភ្លេង​ល្បី​ឈ្មោះ​នៅ​ប្រទេស​ថៃ អ្នក​ដែល​ចូល​ចិត្ត​សិល្បៈ ពិសេស​ក្នុង​រង្វង់ តារា​ចម្រៀង​ក៏​ដូច​ជា អ្នក​​ផលិត​បទ​ភ្លេង​ដូច​ជា​គ្នា​គឺ សុទ្ធតែ​តែ​បាន​ស្គាល់​នៅ​ស្នាដៃ​របស់​លោក។

បទ “ខ្លាចឈឺម្ដងទៀត”NITIKORN SIMALEE​BOBBY 3.50​ជា​អ្នក​ធ្វើ​ភ្លេង ហើយ​មេឡូឌី គុយលី សរសេរ​ដោយ​ខ្លួន​ឯង។ ជា​មួយ​គ្នា​នោះ นิติกร สิมะลี បាន​បាន​ថែម​ទាំង​យក​ទៅ​ផុស​លើ youtube (B Loft Studio) ថែម​ទៀត​ផង។



ចង់​ដឹង​ថា បទ”ខ្លាចឈឺម្ដងទៀត” មាន​អត្ថបទ​យ៉ាង​ណា​ តោះ​​ប្រិយមិត្ត​សូម​​ស្ដាប់​ក៏​ដូច​ជា​ទស្សនា​​ទាំង​អស់​គ្នា!

2.3K Shares