អគ្គ​ស្នង​ការ​នគ​រ​បាល​ជាតិ ព្រ​មាន​ស្នង​ការ​រាជ​ធានី​-ខេត្តទាំង​អស់​មិន​ត្រូវដាក់​​បារ៉ាស់ នៅតាម​ដងផ្លូវ​ទៀ​ត​ទេ

សង្គម​និង​សេដ្ឋកិច្ច

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការព្រមានជាចុងក្រោយដល់ស្នងការរាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បា​រ៉ាស់ដើម្បីស្ទាក់ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈដែលរថយន្ត កំពុងធ្វើចរាចរណ៍​ធម្មតាដោយពុំមានខុសនឹងបទល្មើសច្បាប់ចរាចរណ៍នោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការព្រមានរបស់អគ្គស្នងការនគរបាលជាតិគឺបានធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើ ដំណើរខ្លះមានការថ្នាំងថ្នាក់នឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់នៅតាមផ្លូវដោយចាំស្ទាក់ចាប់រថយន្តធ្វើដំណើរតាមផ្លូវ ដោយយកលេសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែល រថយន្តទាំងនោះកំពុងធ្វើការបើកបរធម្មតានៅតាមដងផ្លូវនោះ និងមិនបានល្មើសលើបទល្មើសណាមួយនោះ។