អ្នក​វិនិយោគ ត្រូវ​​ដឹង​ប៉ូល​សេដ្ឋកិច្ច​ទាំង ៣ របស់​កម្ពុជា ដែល​សម្តេច​តេជោ​ បង្ហាញ​​មហិច្ឆតា​ចង់​តភ្ជាប់​

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញមហិច្ឆិតាត​ភ្ជាប់ប៉ូលសេដ្ឋកិច្ច​នៃខេត្តទាំង៣របស់កម្ពុជាកាន់តែមានភាទាក់ទាញ និងឆ្ពោះមុខនូវកំណើនសេដ្ឋកិច្ច ខណៈខេត្តជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជាទាំងបីនេះ បាននឹងកំពុងមានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពីសំណេះជាមួយមន្ត្រីរាជការនៅខេត្តព្រះសីហនុ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០នេះ ថា កម្ពុជាត្រូវបានបែកចែកជា ៣ ប៉ូលសេដ្ឋកិច្ច គឺភ្នំពេញជាប៉ូលសេដ្ឋកិច្ចទី ១ ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច ២ និងខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចទី ៣ ។

សម្តេតេជោ រំពឹងថា ប៉ូលសេដ្ឋកិច្ចទី ៤ នឹងកើនឡើងនាពេលខាងមុខនេះ នៅប៉ែកឥសាន្ត ដែលប៉ូលដែលមានសក្តានុពលខ្លាំងលើវិស័យកសិឧស្សាហកម្ម និង ធនធានរ៉ែ ផងដែរ ។ តែ​យ៉ាងណាក៏ដោយសម្តេចតេជោ បញ្ជាក់ថា បច្ចុប្បន្ននេះ បាននឹងកំពុងគិតគូតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​របស់កម្ពុជាទាំង ៣ ដែលជាប៉ូលកំណើនសេដ្ឋកិច្ច និងច្រកល្បៀងសេដ្ឋកិច្ចដ៏សំខាន់។

សម្តេចតេជោថ្លែងថា “អ្វីដែលខ្ញុំធ្លាប់និយាយជាបន្តបន្ទាប់ ខ្ញុំចង់មានការតភ្ជាប់ អោយទៅជាច្រកកំណើនសេដ្ឋកិច្ច រវាងប៉ូលទី ២ និងទី ៣ ដោយតភ្ជាប់នូវពីផ្លូវជាតិលេខ ៤ និងជារបៀបសេដ្ឋកិច្ចនៅភាគខាងលិច”៕

ប្រភព៖ propertyarea.asia

Loading...