ជួយ​ទៀត​ហើយ ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ​អង្ករ​១០តោន ព្រម​ទាំង​ ថវិកា៨ពាន់​ដុល្លារ ដល់ខេត្ត​កំពង់ស្ពឺ

ជុំវិញ​ឧកញ៉ា

លោក ឧកញ៉ា ឡេង ណាវ៉ាត្រា នា​ព្រឹក​ថ្ងៃ អង្គារ ទី២ ខែ មិថុនា ឆ្នាំ២០២០ បាន​នាំ​យក​អំណោយ​អង្ករចំនួន ១០តោន ព្រម​ទាំង​ថវិកាចំនួន ៨ពាន់ដុល្លារ​ជូនទៅដល់ខេត្តកំពង់ស្ពឺ ។

ក្នុង​ពិធី​ប្រគល់​អំណោយ​នោះ មាន​ការ​ចូល​រួម​ពី​ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់​ស្ពឺ ព្រម​ទាំង​មន្ត្រី​រាជការ​ជា​ច្រើន​នាក់​ទៀត។ អំណោយ​ទាំង​នោះ ត្រូវ​បាន​​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា​ផ្ដល់​ជូន​មាន អង្ករចំនួន ១០តោនជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បី​ចូល​រួម​ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ព្រម​ទាំង ថវិកាចំនួន ៨ពាន់​ដុល្លារ​ជូនទៅដល់សាខាកាកបាទក្រហម​កម្ពុជាខេត្តកំពង់ស្ពឺ សម្រាប់ចូលរួមចំណែក​ក្នុងការងារ​មនុស្សធម៌៕

Loading...