ប្រើទុនរាប់សែនដុល្លារ!សាវិន ហ្វីលីព ចូលហ៊ុន​រកស៊ី​ជា​មួយ​​មិត្ត​ចាស់

កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច

​ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ តារាសម្ដែងល្បីឈ្មោះ និងសកម្មការងារមនុស្សធម៌​លោក សាវិន ហ្វីលីព ផ្ដើមក្រុងពាលីលក់គម្រោងដីឡូតិ៍ក្នុងរីសតនៅខេត្ត សៀមរាប ជាមួយមិត្តចាស់របស់​ខ្លួន​គឺលោក សួន ជីនិត ជាម្ចាស់សណ្ឋាគារ និងរីសតក្នុងខេត្តសៀមរាប ដោយ​ប្រើទុន​វិនិយោគ​​រាប់សែនដុល្លារ​ដុល្លារ​បើទោះជាបញ្ហាកូវីដ១៩ កំពុងអុកឡុកក្នុងប្រទេសកម្ពុជា និងនៅ​លើពិភព​លោក​ក៏​​ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងលក់រីសតដ៏ធំរបស់តារាសម្ដែងល្បីឈ្មោះរូបនេះមានឈ្មោះថា “សួនស្នេហ៍គូលែងត្រាវកុដ” ដែលមានដីទំហំដីសរុប ១៦ហិកតា កាត់៦ហិកតាធ្វើរីសត ដែលស្ថិត ភូមិស្នាសង្រ្គាម ឃុំបល្ល័ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។លោក សាវិន ហ្វីលីព បញ្ជាក់ថាគម្រោងដ៏ឡូតិ៍ក្នុងរីសត គឺ​មានភាពទាក់ទងខ្លាំងសម្រាប់អតិថនជនចង់ចៀវដីក្នុងគម្រោងនេះព្រោះតែមានហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ច្រកល្ហកដូចជា អាងហែលទឹកធំទូលាយ ហាងកាហ្វេ និងភោជនីយដ្ឋាន ផ្ទះខ្មែរ Homestay ចំនួន​១៥ និងកញ្ចុះអង្គុយលេងជុំវិញបឹង ឆ្នេរខ្សាច់ម្លប់ដូង សួនផ្កាចំរុះពណ័ សួនបន្លែធម្មជាតិ ពិភព​ឈើ​ធម្មជាតិចំនួន ១៥០ប្រភេទ ឈើកំរ និងដាំដើមឈើសរុបចំនួន៣ពាន់ដើម។

តារាសម្ដែងកំពុងជោគជ័យលើផ្នែកអចលនទ្រព្យរូបនេះបន្ត បើទោះជាបច្ចុប្បន្នជំងឺ​កូវីដ​១៩ កំពុង​តែច​បង្កបញ្ហាបែបណាក៏ដោយក៏ប៉ុន្តែគ្មានអ្វីជាបញ្ហាសម្រាប់គម្រោងរបស់ខ្លួននោះទេ គំរោងរីសត​នេះនឹងក្លាយទៅជាគំរោងលំហែកាយបែបធម្មជតិជាយក្រុងសៀម​រាប​​ធំជាងគេនិងមានតែមួយគត់ដែលមានដាំដើមឈើកំររហូតដល់៣០០ប្រភេទ ដោយគោលបំនងធំបំផុតរបស់គឺដើម្បីផ្ញើ​សារ​ទៅ​កាន់​ពលរដ្ធខ្មែរយើងអោយចេះស្រលាញ់ព្រៃឈើ​ហេីយចូលរួមថែរក្សាព្រៃឈើ​ទាំងអស់។

លោក​បានបញ្ជាក់ថា៖”ខ្ញុំដឹងថាបច្ចុប្បន្នកូវីដកំពុងវាយលុកមែន តែគម្រោងដែល​ខ្ញុំសហការ​ជាមួយ​មិត្តចាស់នេះ គឺល្អណាស់សម្រាប់អ្នកមកទិញទាំងទីតាំង តម្លៃ ហេដ្ឋារចនាសម្ព័ន្​ធក្នុងរីសតនេះ”។

គម្រោងរីសត “សួនស្នេហ៍គូលែងត្រាវកុដ” របស់តារាសម្ដែងខាងលើនឹង​បើកលក់ចាប់​ពីថ្ងៃនេះតទៅដោយក្នុងទំហំដី ១០x៣០ : $7250 ដល់ ១៥០០០$ សម្រាប់ទ្បូតិ៍កែង។ ម្យ៉ាង​ទៀត​ចំពោះ​អតិថិជនដែលឃើញឱកាសវិនិយោគទិញដីក្នុងគំរោងយកទុក នឹងបានចំណេញភ្លាមៗ​ក្រោយ​គំរោងលេចចេញជារូបរាង ១០០ភាគរយ ពេលនេះក្រុមការងារកំពុង​សំរុក​ធ្វើ​ទាំង​ថ្ងៃ​យប់​ទាំង​ថ្ងៃ។សូមបញ្ជាក់ថាក្រៅតែពីគម្រោងរីសត “សួនស្នេហ៍គូលែងត្រាវកុដ” ដែលកំពុង​វិនិយោគ​ជា​មួយ​មិត្ត​ចាស់លោក សួន ជីនិត ម្ចាស់ក្រុមហ៊ុន សណ្ឋាគារ BunWin Group និងជាស្ថាបនិក សួន​អូន​សុបិន្ត​ត្រាវកុដ ខេត្តសៀមរាប លោក សាវិន ហ្វីលីព ក៏មានគម្រោងដ៏ឡូតិ៍ផ្សេង​ទៀតផងដែរ ដោយ​ទទួល​ការគាំទ្រជាខ្លាំងពីអតិថិជន។ ក្រៅតែពីវិនិយោគលើគម្រោងអចលនទ្រព្យ​នេះ​លោក​ក៏កំពុង​មមាញឹកផងដែរជាមួយការងារសម្ដែងរបស់ខ្លួន ដោយទទួលថតរឿង​ជាបន្តបន្ទាប់នាពេល​បច្ចុប្បន្ន​៕