ធ្លាយព័ត៌មាន លោក លាន អាហ្រ្វីលគីនីន ឡើងជាឧកញ៉ា

ជុំវិញ​ឧកញ៉ា
109 Shares

អតីតតារាចម្រៀងនិងពិធីករ លោកលាន អាហ្រ្វីលគីនីន ដែលជាស្វាមីរបស់អ្នកនាងកែវ វរលក្ខណ៍ និងត្រូវជាប្អូនថ្លៃរបស់អតីតតារាសម្ដែងកែវ​ ពិសី និងកែវ ស្រីនាង នោះ មានព័ត៌មានថា ពេលនេះលោកបានឡើងងារទៅជា ”ឧកញ៉ា”​ទៅ​ហើយ។

ការបែកធ្លាយរឿងលោកអាហ្រ្វីលគីនីន ស្ងាត់ៗឡើងងារជាឧកញ៉ានេះ នៅពេលដែលលោកបាន​ទៅ​ចូល​រួម​​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ខណៈដែលតារាប្រុសស្រី​ជាច្រើនបានហៅលោក​អាហ្រ្វីល​គីនីន ថាជា ”ឧកញ៉ាៗ” តែម្ដង​ដែលធ្វើឲ្យម្នាក់ៗស្រឡាំងកាំង ព្រោះការពិតអតីតពិធីករ​រូបនេះ​ផ្អាក​លេងសិល្បៈ ដោយសារតែលោកឡើងឋានៈខ្ពង់ខ្ពស់បែបនេះសោះ។

មុនមានព័ត៌មានថា លោកលាន អាហ្រ្វីលគីននីន បានឡើងតំណែងជាឧកញ៉ា​នេះ អតីតៈ​តារា​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​តែ​សម្រុក​រកស៊ីផ្នែកអចលនទ្រព្យ​យ៉ាង​ខ្លាំង​ខ្លា ហើយ​ថែម​ទាំង​ ​ជិះ​រថ​

យ​ន្ដ​ទំនើបៗ​មិនចាញ់សេដ្ឋីឡើយ។ ជា​រឿយៗ​លោកអាហ្រ្វីលគីនីន មិនសូវចេញមុខមាត់តាម​បណ្ដាកម្មវីធី​អ្នកសិល្បៈឡើយ លើកលែង​តែអ្នកនោះជិតស្និទ្ធលោកបំផុត ទើបគេឃើញ​អតីត​ពិធីកររូបនេះ​ទៅបង្ហាញខ្លួន។ លាន អាព្រីល​គីនីន ត្រូវ​បាន​គេ​មើល​ឃើញ​​ថា ​បានដកខ្លួន​ពី​សិល្បៈ​ជា​ច្រើន​ឆ្នាំមកហើយ ក្រោយបាន​ភ្ជាប់ស្នេហ៍ជាមួយអ្នកនាងកែវ​ វរលក្ខណ៍ ដោយ​ទទួលបាន​ចំណងដៃកូនប្រុសស្រី​ពេញវ័យកំលោះក្រមុំទៅហើយ ខណៈដែលកាលពីខែមុន អតីតពិធីករ​ឡើង​ងារ​ជា​ឧកញ៉ារូបនេះ ក៏បានរៀបមង្គលការកូនប្រុសរបស់លោក​ម្នាក់​ ផងដែរ។

ការលេចឮថា លោកអាហ្រ្វីលគីនីន មានងារជាឧកញ៉ានៅពេលនេះ ធ្វើឲ្យបណ្ដាសិល្បករ​ និង​មហាជន​ជាច្រើនមានការភ្ញាក់ផ្អើល នឹង​មាន​ការ​កោត​សរសេរ​ទៅ​លើ​រូប​លោក​ជា​ខ្លាំង។ ទោះ​បី​ជា​បែប​មាន​​ការលេចឮ ព័ត៌មាន​ថា រូប​​លោក​ទទួល​ងារ​ជា ឧកញ៉ា​ក្ដី ​ក៏​នៅ​មិន​ទាន់ មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​សារ​មី​ខ្លួន​នៅ​ឡើយ​នោះ​ទេ ខណៈ​ដែល​​ទូរសព្ទ​លោក ខល​ចូល លោកអាហ្រ្វីលគីនីន បាន​និយាយ​យ៉ាង​ខ្លី​ថា សូម​​អធ្យាស្រ័យ លោក​​សូម​មិន​ធ្វើ​ការ​មក​ស្រាយ​នោះ​ទេ ប៉ុន្តែ​លោក​បាន​បង្ហប​ថា ខ្លួន​រាល់​ថ្ងៃ​នេះ កំពុងតែ​រក​ស៊ី​ជា មួយ​ឧកញ៉ា​ៗ នឹង​អ្នក​មាន​មុខ​មាត់​ល្បីៗ​ច្រើន​៕

​​

ធ្លាយព័ត៌មាន លោក លាន អាហ្រ្វីលគីនីន ឡើងជាឧកញ៉ា
109 Shares