មិត្ត​ស្និទ្ធស្នាល​នឹង​គ្នា ឧកញ៉ា ម៉ុង ឫទ្ធី​ចូល​បុណ្យ​សព​ថែម​ទាំង​ចូល​បុណ្យ1.000.00$

ជុំវិញ​ឧកញ៉ា

​ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បាន​ចូលរួម​ពិធី​បុណ្យ​បញ្ចុះ​សព​​ មិត្តភ័ក្ដិ​លោក​ម្នាក់​ឈ្មោះ តាន់​ហាវ នៅ​ក្នុង​បរិវេណ​វត្ត​កៀនស្វាយ ស្ថិត​ក្នុង សង្កាត់​ក្បាលកោះ​ ខណ្ឌ​ ច្បារអំពៅ​ រាជធានី ​ភ្នំពេញ ជា​មួយ​គ្នា​នោះ​ដែរ លោក​ឧកញ៉ា​បណ្ឌិត​ក៏​បានចូល​បុណ្យ1.000.00$​ជា​មួយ​ក្រុម​គ្រួសារ​សព​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បាន​សរសេរ​រៀបរាប់​លើ​ផេក​ផ្លូវ​ការ​លោក​ឧកញ៉ា​បណ្ឌិត​បែប​នេះ​ថា”វេលា​ម៉ោង​៧ព្រឹក​ថ្ងៃ​ពុធ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២០មកចូលរួម​ពិធី​បុណ្យ​បញ្ចុះ​សព​​លោក​តាន់​ហាវ​ នៅ​ក្នុង​បរិវេណ​វត្ត​កៀនស្វាយ​ក្នុង​សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​​បើ​ទោះបីជា​ពេលវេលា​ដូចគ្នា​ហើយ​​រូប​ខ្ញុំ​មាន​តែមួយ​ក៏​ដោយ​ចុះ​ខ្ញុំ​ត្រូវ​តែ​​ចែករំលែក​ ព្រោះអី​ខ្ញុំ​បាន​កំណត់​រួច​ជា​ស្រេច​ហើយ​​ថា​ អ្នក​ណាខ្លះ​ពេល​មាន​ជំងឺ​ខ្ញុំ​ត្រូវ​តែ​ទៅ​សួរសុខទុក្ខ​ ពេល​ស្លាប់​ខ្ញុំ​ត្រូវតែ​ទៅ​ចូល​រួម​ក្នុង​ពិធី​បូជា​ឬ​បញ្ចុះសព​ លុយ​កាក់​មាស​ប្រាក់​មិន​អាច​យក​មក​ប្តូរ​ជាមួយ​ចំណង​មិត្តភាព​បានទេ​ ដើម្បី​​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​លោក​តាន់​ ហាវ​ខ្ញុំ​បាន​ចូលរួម​បច្ច័យ​ចំនួន​1.000.00$ផង​ដែរ​ ។”