ជន​ពិការ​កំបុត​ដៃ​ទាំង​សង​ខាង​២៨​នាក់ ទទួលប្រាក់ឧបត្ថម្ភ ពី​ឧកញ៉ា បណ្ឌិត ជា រតនា

ជុំវិញ​ឧកញ៉ា
59 Shares

ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ មូលនិធិឧកញ៉ា បណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា ព្រម​ទាំង​សប្បុរស​ជននានា បានរៀបចំកម្មវិធីជួបជុំជនពិការ(កំបុត) ដៃទាំងពីរប្រចាំឆ្នាំទូទាំង​ប្រទេស​លើកទី១០ នៅលើដំបូលការិយាល័យនៃសណ្ឋាគារ សាន់&មូន ។ជនពិការមក​ពីតាមបណ្តា​ខេត្តចំនួន ២៨នាក់ ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ ១លានរៀល និងអាវយឺត១។

ក្នុង​នោះ​ដែរ អ្នកអមដំណើរ​ចំនួន ២៦នាក់ទទួលបានប្រាក់ឧបត្ថម្ភ ១០ម៉ឺនរៀល។ ជា​មួយ​គ្នា​នោះ​នោះ​មូលនិធិ​ឧកញ៉ា បណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា​ក៏បានឧបត្ថម្ភពិសេសដល់​ជនពិការ ៣នាក់ សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតរួមមានការចិញ្ចឹមទន្សាយ (៣០០ដុល្លារ)បន្ថែម ជីកអណ្តូង (៤០០ដុល្លារ) បន្ថែមនិងរៀនភាសាអង់គ្លេស (៥០ដុល្លារ ក្នុង១ខែ) សម្រាប់រយៈ​ពេលមួយឆ្នាំ។

តាម​ការ​លើក​​​លើក​ឡើង​Facebook ​ផ្លូវការ​​របស់​លោកឧកញ៉ា បណ្ឌិត ជា រតនា ជា​មួយ​មូលនិធិ​របស់​លោក​​មាន​៖

-លោកឧកញ៉ា សុខ វណ្ណា ៥០០០ដុល្លារ។

-ឧកញ៉ា ស៊ុយ ហេង ១០០០ដុល្លារ។

-លោកឧកញ៉ា ហេង ឡុង ១០០០ដុល្លារ។

-ឯកឧត្តម សុឹម ប៉ុណ្ណឬទ្ធិនិងលោកជំទាវឡេង ៥០០ដុល្លា

– លោក អ៊ុឹងឡាវី និងលោកស្រី ធា ៥០០ដុល្លារ

-លោក យិន សៀកហុង និងលោកស្រី ៥០០ដុល្លារ

តាងនាមជួសមុខ ​អោយមូលនិធិ និង ជនពិការ​លោក ឧកញ៉ា បណ្ឌិត ជា រតនា សូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅដល់សប្បុរសជនទាំងអស់ និងសូម​ជូនពរ​ឲ្យ​ជួបតែ​សេចក្តីសុខ​សេចក្តីច​ម្រើន​និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ សូមអរគុណទូរស័ព្ទមូលនិធិ Tell: 095 959 697។

59 Shares