តារាប្រុស​ស្រី​ល្បីៗ​និយាយ​លើ​តុកា​ហ្វេ​រឿង​«អ្នកទីបី»​

កម្សាន្ត

ទូរទស្សន៍ភីអិនអិន នឹង​ធ្វើកម្មវិធី«ជជែក​តារា»ពុំធ្លាប់មានមួយ ​នៅថ្ងៃពុធស្អែកនេះ ជុំវិញ​ការផលិត​ភាពយន្តភាគជីវិត​ពិត​ដ៏ល្អពិសេស ក្នុងអត្ថន័យ​លើកកំពស់​សីលធម៌រស់នៅ កែលំអរផ្នត់គំនិត​និង​ផ្លាស់ប្តូរ​ទស្សនៈអំពី​ស្នេហា​ មនោសញ្ចេតនា​ ក្នុងចំណោមយុវនារីនាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី«ជជែក​តារា» នេះជាផ្នែកមួយនៃយុទ្ធការផ្សព្វផ្សាយ​សាចរឿងទូរទស្សន៍ចំនួន​៤០ភាគ​គត់​ដែលមាន​ចំណងជើងថា«អ្នកទីបី»។ តារាល្បីៗ​រួម​មាន ​កញ្ញា. ស៊ឹម ស្រីមុំ លោក. លឹម ជាឡាយ លោក ភុល សុវណ្ណដានី កញ្ញា. សាយ ចាន់រាសី កញ្ញា. សួង ស៊ីធឿននិងមានវត្តមាន​នៅក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ។


មាន​តែអ្នកសារព័ត៌មាន​ដែលទទួលបានការអញ្ជើញប៉ុណ្ណោះ​ដែលនឹងចូលរួមជាមួយ​យុទ្ធនាការ​ដែល​មាន​ឈ្មោះថា «ជជែកតារា»ក្រោយប្រធានបទ ពី​«អារម្មណ៍ពិត មកជាការសម្តែង​ »។



កញ្ញា ទូច បុប្ផា​អ្នក​គ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់ទូរទស្សន៍ភីអិនអិន​ក៏ជាអ្នកដែលចូលរួមយ៉ាងសកម្ម​ក្នុងការ​លើកកំពស់ទីផ្សារ​ភាពយន្តខ្មែរនៅកម្ពុជាបានឱ្យដឹងថា នេះជារឿងភាគ​ដែលសរសេរ​ចេញ​ពី​ជីវិតពិត​ក្នុងសង្គមជាក់ស្តែង​ ក៏ជារឿងដំបូង​ដែលវាយលុកចំៗ​ទៅនឹងផ្នត់គំនិត​របស់យុវវ័យ​ភ្លើតភ្លើន​មួយ​ចំនួន​ឱ្យមើលឃើញច្បាស់អំពី​ លទ្ធផល​នៃការ​ធ្វេសប្រហែស មាក់ងាយ​ស្ថានការណ៍​និងការ​ទុកចិត្ត​ខ្លួនជ្រុលពេក ជាហេតុបណ្តាលឱ្យអំពើអនាចារ្ស​នានាមក​រួមរឹតជីវិត​បាន បង្ក​ជា​កំហុស​ពិបាកបកក្រោយ​។

កញ្ញា​បន្ថែម​ថា ភាពយន្តភាគ រឿង​ «អ្នកទីបី»ក្រៅតែពី​លាតត្រដាងអំពី​ ស្ថានភាពផុយស្រួយនៃ​តួនាទីនិងកិត្តិនាម​ក្នុងវិស័យ​សិល្បៈទំនើប ថែមទាំងបង្ហាញ​អំពី​ចរិតលក្ខណៈនៃបុគ្គល​(តួអង្គ)ម្នាក់ៗ​ដែលនឹង​ធ្វើឱ្យជីវិត​ខ្លួន​ត្រូវលិចលង់ ឬ​ថ្កុំថ្កើងបាន ព្រោះ​តែការ​ជ្រើសរើសគោលដៅជីវិតរៀងៗខ្លួន។

កញ្ញា ស៊ឹម ស្រីមុំ តារាសម្តែង​ដ៏មាន​រូបឆោម​លោមពណ៌ត្រូវបាន​គេជ្រើសរើស​មកជាតួអង្គឯក​ក្នុង​ភាពយន្ត​ភាគដែលនឹងចាក់ផ្សាយចេញ​ក្នុងពេលឆាប់ៗខាងមុខ​នេះ។

នេះជា​សេណារីយោស្នាដៃ​របស់អ្នកនិពន្ធ ឆាយ​សុមាលី ដែលមាន​ទឹកដៃល្អ​និងល្បីឈ្មោះផ្នែក​ខ្សែ​រឿង​​ទូរទស្សន៍ជាច្រើនមកហើយនិងត្រូវបានដឹកនាំផលិតដោយលោក លៀក លីណា ដឹកនាំ​រឿង​ដោយលោក អៀ ស៊ីណានិងលោកមង្គល ។