ឪពុក​របស់​អ្នកនាង ខាត់ សុឃីម ទទួលមរណភាព

កម្សាន្ត
8 Shares

គ្រូ​ភ្លេង​ប្រពៃណី​ខ្មែរ​ប្រចាំ​គ្រួសារ​ត្រកូល​ខាត់ និង​ត្រូវ​ជា​ឪពុក​បង្កើត របស់​អ្នកនាង ខាត់ សុឃីម គឺ​លោក លាវ ខាត់ បាន​ទទួល​មរណភាព​ហើយ​ក្នុង​អាយុ​ ៦៨​ឆ្នាំ នៅ វេលា​ទៀបភ្លឺ ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២០ នេះ។

លោក លាវ ខាត់ គឺ​ជា​សិល្បករ​ជើង​ចាស់​ផ្នែក​ចម្រៀង និង​ភ្លេង​ប្រពៃណី​ខ្មែរ​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩០។ លោក​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​បន្ទាប់​ពី​លោក​បាន​ឡើង​បង្ហាញ​សមត្ថភាព​សិល្បៈ​ប្រពៃ​ណី​ខ្មែរ​របស់​លោក​នៅ​លើ​កញ្ចក់​ទូរទស្សន៍ជា​ញឹកញាប់ ហើយ​លោក​ថែម​ទាំង​បាន​បណ្ដុះបណ្ដាល​កូន​ៗ​របស់​លោក​ទាំង​៩​នាក់​ឲ្យ​ស្គាល់​ពី​សិល្បៈ​ប្រពៃណី​ខ្មែរ​ទៀត​ផង​នោះ។

កូន​របស់​លោក​​មួយ​ចំនួន​ធំ បាន​​បន្ត​ចាប់​អាជីព​ជា​​ជា​អ្នក​សិល្ប​នឹង​មួយ​ចំនួន​ទៀត បាន​ចេញ​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​មាន ស្វាមី​​​របស់​នៅ​ក្រៅ​ប្រទេស។

មរណភាព​លោកគ្រូ លាវ ខាត់ ដែល​ជា ឪពុក​បង្កើត​របស់​អ្នក​នាង ខាត់ សុឃីម​នេះ បាន​ធ្វើ​ឲ្យ​មហាជន​មាន​​សម្ដែង​ការ​​សោកស្ដាយ នឹង អាណិតអាសូរ​ជា​ខ្លាំង។ ក្រុម​អ្នក​សិល្បៈ​ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍ ជា​មួយ​​ត្រកូល​ខាត់ មួយ​នេះ បាន​បង្ហោះ​នៅ​សារ​​សម្ដែង​ការ​សោកស្ដាយ នឹង ចូល​រួម​ចែក​រំលែក​​ទុក្ខ​ជា​ច្រើន​អ្នក​។ ក្នុង​នោះ​ដែរ អ្នក​ខ្លះ​ក៏​បាន​ទៅ ចូល​បុណ្យ​សប​ដោយ​ផ្ទាល់ ផង​ដែរ។

ឪពុក​របស់​អ្នក​នាង ខាត់ សុឃីម ត្រូវ​​បាន​គេ​ដឹង​ថា មាន​ជំងឺ​លើស​ឈាម​ប្រចាំ​កាយ ហើយ​កូន​ៗ​របស់ លោក​ក៏​ធ្លាប់​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ជា​ច្រើន​លើក​ផង​ដែរ។ បច្ចុប្បន្ន​សព​លោក​គ្រូ ត្រូវ​បាន​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ នៅ​ឯ​ស្រុក​កំណើត នា​ភ្នំ​ប្រសិទ្ធិ ស្រុក​ពញាឮ ខេត្ត​កណ្ដាល៕

8 Shares