មួយ​រឿង​នេះ ភុល សុវណ្ណដានីន ស៊ី​តួ​ស្រី ​បាន​សម្រេច​ច្រើន​នាក់

កម្សាន្ត
934 Shares

“ក្នុង​រឿង​ហ្នឹង​​ខ្ញុំ​មាន​ប្រពន្ធ​១ ស្រី៣ នាក់ ខ្ញុំ​យក​ពួក​គាត់​មក​បណ្ដុះ​​ក្នុង​វិស័យ​សិល្បៈ​ឲ្យ​ពួក​គាត់​ល្បី ខ្ញុំ​ជា​ចាងហ្វាង​ផលិតកម្ម ខ្ញុំ​មាន​លុយ ខ្ញុំ​ទិញ​ខនដូ​ឲ្យ​ពួក​​គាត់​ន ​ទិញ​ឡាន​ឲ្យ​គាត់​ជិះ ពួក​គាត់​ជា​ស្រី​របស់​ខ្ញុំ” នេះ​ជា​ការ​លើក​ឡើយ របស់​​បុរស​សង្ហា លោក ភុល សុវណ្ណដានីន តួអង្គ​ព្រាន​នារី​នៅ​ក្នុង​រឿង « អ្នកទី ៣ » បាន​រៀប​រាប់​ពី​​ឈុត​ឆាក​ខ្លះៗ​នៃ​រឿង​ភាគ​មួយ​នេះ ជូន​​​ក្រុម​អ្នក​សារព័ត៌មាន ក្នុង​ការ​ជជែក​លេង តុ​កាហ្វេ​មួយ​​​ភីអិនអិន ​កាល​ពី​ម្សិល​មិញ ។

ក្នុង​ខ្សែភាពយន្ត​ខាង​លើ​លោក ភុល សុវណ្ណដានីន ត្រូវ​បាន​ផលិតកម្ម LD Picture ជ្រើសរើស​ឲ្យ​ដើរ​ តួអង្គ​ព្រាននារី​។ រឿង « អ្នកទី ៣ » ជា​ប្រភេទ​ខ្សែភាពយន្ត​ភាគ​ និយាយ​ពី ជីវិត​ពិត​ដ៏​ល្អ​ពិសេស ក្នុង​អត្ថន័យ​លើក​កម្ពស់​សីលធម៌​រស់​នៅ កែលំអ​ផ្នត់​គំនិត​និង​ផ្លាស់​ប្ដូរ​ទស្សនៈ​អំពី​ស្នេហា​ មនោ​សញ្ចេតនា​ ក្នុង​ចំណោម​យុវនារី​នា​ពេល​បច្ចុប្បន្ន។​

លោក​ ភុល សុវណ្ណដានីន ដើរ​តួ គឺ​ជា ចាងហ្វាង​​ផលិតកម្ម ជា​អ្នក​មាន​ទ្រព្យ ជា​មនុស្ស​មាន​ស្រី​ច្រើន។លោក​បាន​​ថ្លែង​ថា រឿង​ក្នុង​សាច់​រឿង មិន​សុខ​ពី​ជីវិត​ពិត​ឡើយ មាន​លុយ​គឺ ជា​ពិត​ជា​​ងាយ​ស្រួល ចង់​មាន​ស្រី ចង់​សប្បាយ វា​មិន​មែន​ជា​បញ្ហា​ឡើយ ប៉ុន្តែ​ការ​សប្បាយ ​ប្រសិន​មិន​ចេះ​គិត​ត្រឹម​ត្រូវ នឹង​នាំ​ឲ្យ វិនាស​ដល់​ក្រុម​គ្រួសារ​ជាក់​ជា​មិន​ខាន។

តាម​រយ​​សាច់​រឿង​នេះ ដាលីន​ថា បាន​អប់រំ​ឲ្យ​បុរស​ទាំង​អស់ ​ត្រូវ​ចេះ​បែង​ចែក​ភាព​សប្បាយ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ ជា​មួយ​ក្រុម​គ្រួសារ ជា​មួយ ស្រី​ខាង​ក្រៅ។ ប្រសិន​បើ​​​ជ្រុល​ជា​មាន​ស្រី ត្រូវ​លៃ​យ៉ាង​​ណា​កុំ​ឲ្យ​​ជាប់​​ដៃ​ជាប់​ជើង កុំ​ទៅ​បំផ្លាញ​អនាគត​គេ ហាម​ផ្ដាច់​មិន​ត្រូវ​បោះ​បង់​ចោល​ប្រពន្ធ​កូន​ឡើយ។

តារា​ប្រុស​ដែល​មាន​​ងារ​ជា ប៉ូលិស​រូប​នេះ​បាន​​សង្កត់​ធន់​ថា ការ​បែក​បាក់​គ្រួសារ មិន​មែន​ជា​រឿង​​ងាយ​ស្រួល​ឡើយ ច្បាស់​ណាស់​គ្រួសារ​មិន​មាន​សុភមង្គល​នោះ​ទេ វា​នឹង​ប៉ះពាល់​ដល់​អារម្មណ៍​កូនៗ​ខ្វះ​ភាព​លក់​ក្ដៅ ដូច​នេះ​បុរស​ទាំង​អស់​ត្រូវ​គិត មុន​សម្រេចចិត្ត​លួច​ទៅ មាន​ស្រី ក្បត់​ប្រពន្ធ​កូន​នោះ។

ខ្សែភាពយន្ត​រឿង « អ្នកទី៣ » ​មាន​ទាំង​អស់​ចំនួន​៤០​ភាគ ភាពយន្ត​មួយ​នេះ ប្រជុំ​ទៅ​ដោយ​តារា​ល្បីៗ​ជា​ច្រើន​​​រួម​មាន ​កញ្ញា. ស៊ឹម ស្រីមុំ លោក. លឹម ជាឡាយ លោក ភុល សុវណ្ណដានី កញ្ញា. សាយ ចាន់រាសី កញ្ញា. សួង ស៊ីធឿន ព្រម​ទាំង សិល្បករ​សិលក្បៈ​ការិនី​ជា​ច្រើន​រូប​ទៀត។

កញ្ញា ទូច បុប្ផា​អ្នក​គ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍​ភីអិនអិន នឹង​​ជា​អ្នក​ដែលចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​ទីផ្សារ​ភាពយន្តខ្មែរនៅកម្ពុជាបានឱ្យដឹងថា នេះជារឿងភាគ​ដែល​សរសេរ​ចេញ​ពី​ជីវិត​ពិត​ក្នុងសង្គមជាក់ស្តែង​ ក៏ជារឿងដំបូង​ដែលវាយលុកចំៗ​ទៅនឹងផ្នត់គំនិត​របស់​យុវវ័យ​ភ្លើតភ្លើន​មួយ​ចំនួន​ឱ្យមើល​ឃើញច្បាស់អំពី​ លទ្ធផល​នៃការ​ធ្វេសប្រហែស មាក់ងាយ​ស្ថានការណ៍​និងការ​ទុកចិត្ត​ខ្លួនជ្រុលពេក ជាហេតុបណ្តាលឱ្យអំពើអនាចារ្ស​នានាមក​រួមរឹតជីវិត​បាន បង្ក​ជា​កំហុស​ពិបាក​បកក្រោយ​។កញ្ញា​បន្ថែម​ថា ភាពយន្តភាគ រឿង​ «អ្នកទីបី»ក្រៅតែពី​លាតត្រដាង​អំពី​ ស្ថានភាពផុយស្រួយនៃ​តួនាទីនិងកិត្តិនាម​ក្នុងវិស័យ​សិល្បៈទំនើប ថែមទាំងបង្ហាញ​អំពី​ចរិត​លក្ខណៈនៃបុគ្គល​(តួអង្គ)ម្នាក់ៗ​ដែលនឹង​ធ្វើឱ្យជីវិត​ខ្លួន​ត្រូវលិចលង់ ឬ​ថ្កុំថ្កើងបាន ព្រោះ​តែការ​ជ្រើសរើស​គោលដៅជីវិតរៀងៗខ្លួន។

តាម​ការ​បញ្ជាក់​ពី ​អ្នក​គ្រប់គ្រង​កម្មវិធី​ផ្សាយ ខ្សែភាពយន្ត​ភាគ​រឿង «អ្នកទីបី»​នេះ ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​លើ​កញ្ចក់​​ទូរទស្សន៍​ភីអិនអិន​​ដើម​ខែ កក្កដា ឆ្នាំ ២០២០ ខាង​មុខ​​នេះ​ហើយ៕

រូបថត៖ Art Ain

934 Shares