សម្តេច ហ៊ុន សែន ព្រមាន​អ្នកជំពាក់លុយធនាគារ​ដែល​​បំផុសចលនា​កុំ​ឱ្យ​សងលុយ

សង្គម​និង​សេដ្ឋកិច្ច
36 Shares

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​​ថា ​សម្តេច​លើកទឹកចិត្ត​ឱ្យធនាគារ​រឹបអូសទ្រព្យ​សម្បត្តិ​អ្នកជំពាក់​លុយ​ដែល​បំផុស​ចលនា​កុំឱ្យសងលុយ​ទៅ​ធនាគារ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​អនុវត្ត​កម្មវិធី​ផ្តល់​សាច់​ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយរងគ្រោះ​ដោយសារជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០។


សម្តេច​តេជោ បានលើកឡើង​យ៉ាងដូច្នេះថា៖ «ឥឡូវនេះ អ្នកដែលបំផុស​ឱ្យដកលុយពីធនាគារ ចាំតែគេដកតើ។ ធនាគារ​ខ្លះ សល់លុយ​មិនដំណើរការ។ អ្នកដែល​ចង់ឱ្យធនាគារ​នៅស្រុកខ្មែរដួលរលំ តាមរយៈ​កុំសង​ធនាគារ និង​ដកលុយ​ពីធនាគារ ប្រហែល​ជាខកចិត្តមិនតិចទេ។ ខ្ញុំលើកទឹកចិត្តឱ្យធ្វើការរឹបអូស ប្រសិន​បើអ្នកឯងជឿទៅលើអ្នកដែលឃោសនាកុំឱ្យ​សងលុយធនាគារ។ ខ្ញុំគ្រាន់​តែអំពាវនាវសុំឱ្យធនាគារធ្វើការយោគយល់ នៅក្នុងដំណាក់កាល​នៃការលំបាក ប៉ុន្តែការសងនៅតែសង។ ខ្ញុំនឹង​គាំទ្រ​ឱ្យធនាគារប្តឹងទៅតុលាការ​ដើម្បីរឹបអូស បើសិនជាជននោះគាំទ្រនូវនយោបាយ​របស់អាអ្នកអំពាវនាវនេះ។ គ្រួសារ​ណា​ដែលញុះញង់​ធ្វើអាហ្នឹង​ ហើយ​ជំពាក់​ធនាគារ យើងគាំទ្រ​ឱ្យមាន​ការរឹបអូស​តែម្តង»៕

ប្រភព៖ ខ្លីៗ

36 Shares