សម័យ​កូវិត ម្នាក់ៗ​ថ្ងូរ​គ្រប់​គ្នា ខាន់ ជេមស៍ បែរ​ជាឡើង​កូដខ្លាំង ត្រូវ​បាន​ក្រុមហ៊ុន «ASPOR» ជ្រើសរើស​ឲ្យក្លាយជាតំណាងផលិតផល​​ ប្រចាំនៅកម្ពុជា!

កម្សាន្ត

ក្រៅពីអាជីពជាតារាចម្រៀង និងមុខជំនួញទទួលបានជោគជ័យហើយនោះ ថ្មីៗនេះ​លោក ខាន់ ជេមស៍ ហាក់ឡើងកូដខ្លាំង រីកមុខរីកមាត់ រហូតត្រូវបានក្រុមហ៊ុន «ASPOR» ដែល​នាំចូលគ្រឿងអេឡិចត្រូនិក​​ធំ​មួយ ជ្រើសរើសជាទូតសុឆន្ទៈ ប្រចាំប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តារា​ចម្រៀងសំឡេងផ្អែម លោក ខាន់ ជេមស៍ បានឲ្យដឹងថា លោកពិតមានអារម្មណ៍​សប្បាយរីករាយ​ ក្នុងការធ្វើទូតសុឆន្ទៈ ឲ្យក្រុមហ៊ុន «ASPOR» និងមានមោទនភាព ដែល​ត្រូវបានក្រុមហ៊ុនជ្រើសរើសរូបលោក តំណាងឲ្យម៉ាកសញ្ញា «ASPOR» ​ជាម៉ាកល្បី កំពុងវាយលុកទីផ្សារទាំងនៅលើពិភពលោក និង​ក្នុងប្រទេសកម្ពុជា។

លោក ខាន់ ជេមស៍ បន្តថា ក្រុមហ៊ុន «ASPOR» គឺផ្តោតសំខាន់ទៅលើគុណភាព និងសុវត្ថិភាពអ្នក​ប្រើប្រាស់ ជាពិសេសគ្រឿង Accessories ផ្សេងៗដូចជា ឆ្នាំងសាកទូរស័ព្ទ, Power Bank, ឈុតការ៉ាអូខេ និង​កាស់ស្ដាប់ ជាដើមនោះ សុទ្ធសឹងតែមានគុណភាពល្អ លំដាប់អន្តរជាតិ ពេញនិយមច្រើន ក្នុងការប្រើប្រាស់សម្រាប់អតិថិជនទាំងក្នុង និងក្រៅប្រទេស។

ដោយសារតែលេចមុខមាត់ខ្លាំង ក្នុងវិស័យជំនួញ មានដៃគូសហការ​ច្រើន រួមទាំងប្រជាប្រិយភាព​កេរ្តិ៍ឈ្មោះល្អផងនោះ បានធ្វើឲ្យលោក ខាន់ ជេមស៍ ក្លាយជាអ្នកជម្រើសទី១ សម្រាប់ក្រុមហ៊ុន «ASPOR» ក្នុងការជ្រើសរើសជាទូតសុឆន្ទៈ ប្រចាំប្រទេសកម្ពុជា។

ការ​ចុះ​កុងត្រា ជា​តំណាងឲ្យក្រុមហ៊ុន «ASPOR» ​បាន​ធ្វើ​ឡើង​កាល​ពី​ម្សិល​មិញ​នេះ ដោយ​កុងត្រា​នោះ មានរយៈពេល​៥ឆ្នាំ ហើយនឹងបន្តទៀត នៅ៥ឆ្នាំខាងមុខ៕