គីម លីហ្សា លើក​ទឹក​ចិត្ត​អ្នក​​លក់​​​អន​ឡាញ​ដែល​មិនមែន​ជា​អ្នក​លក់អាជីព

កម្សាន្ត
145 Shares

តាមរយៈ វីដេអូឃ្លីប របស់តារាសម្តែង គីម លីហ្សា ដែលមានរយៈពេលប្រហែលជាប្រាំនាទី បាន​បង្ហាញ​ពីអត្ថប្រយោជន៍ របស់អ្នកប្រកបរបរ អនឡាញ និងការលើកទឹកចិត្តដល់ស្រ្តីមេផ្ទះ ដែល​មិន​មាន​ពេលគ្រប់គ្រាន់ សម្រាប់ធ្វើការងារ ដូច្នេះអាចធ្វើការពីផ្ទះ ដោយ​ចំណាយ​ដើម​ទុន​បន្តិច​បន្តួច​ប៉ុណ្ណោះ។

តារាសម្តែងកូនពីររូបនេះ បាននិយាយថា ការរើសអើស សម្រាប់អ្នកមួយចំនួនថា ធ្វើជំនួញ​តាម​អនឡាញ ​ទាល់តែត្រូវការនិយាយ បែបឡប់ៗ ជេរបញ្ចោរគ្នា ទើបអាចលក់ដាច់ នោះ​ជាការ​យល់​ច្រឡំ​ខុស ពី​អ្នក​លក់​អនឡាញ​អាជីព។ គីម លីហ្សា ថា ប្រសិនបើការងារអនឡាញ មិនអាចរក​កម្រៃ​បាន​ច្រើន​គួរសមទេ នាងច្បាស់ជាមិនលះបង់ការរស់នៅប្រទេសអូស្រ្តាលី ហើយ​នាំកូន​និង​ប្តី​មកលក់ដូរអនឡាញ​នោះឡើយ។

តាមរយៈវីដេអូ នេះ គីម លីហ្សា ចង់លើកទឹកចិត្ត និងជម្រុញដល់ការគិត ដែលអ្នកខ្លះ មិនសូវអោយ​តំលៃ​លើ​ការងារលក់អនឡាញ ព្រោះតែការគិតខ្លះថា មុខរបរនេះ មិនថ្លៃថ្នូរ និងមិនសូវរកចំណូល បាន​ច្រើន។ ប៉ុន្តែតាមការបកស្រាយ របស់នាង គឺមានអត្ថប្រយោជន៍ច្រើនមែនទែន ព្រោះការងារមួយនេះ មិនចាំបាច់មានចំណេះវិជ្ជាជ្រៅជ្រះ មិនចំណាយដើមទុនច្រើន មិនត្រូវការ​ពេលវេលា ជាក់​លាក់ណាមួយឡើយ។

តោះចង់ដឹងកាន់តែច្បាស់ ចូលទៅស្តាប់ការបកស្រាយរបស់គីម លីហ្សាបន្តិចមើល!

គីម លីហ្សា លើក​ទឹក​ចិត្ត​អ្នក​​លក់​​​អន​ឡាញ​ដែល​មិនមែន​ជា​អ្នក​លក់អាជីព
145 Shares