បំបែក​កំណត់​ត្រាMV​​ស្រុក​ខ្មែរ​Galaxy ចាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ផលិត​MV​១​បទ​នេះ

កម្សាន្ត

មិន​ដឹង​ចាយ​ប្រាក់​ប៉ុន្មាន​​នោះ​ទេ មាន​ទាំង​យន្តហោះ មាន​ទាំង​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង ហើយ​តួ​សម្ដែង​វិញ ប្រជុំ​ដោយ​តួ​សម្ដែង​ល្បីៗ ដែល​សកម្មភាព​ទាំង​នេះ​បាន​បង្ហាញ​វត្ត​មាន ថត​MV​បទ​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា”ជូន​ដំណើរ​អូន​ឡើង​ផ្លូវ​ហាយវ៉េ” របស់​​ផលិតកម្ម Galaxy Navatra របស់​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ជា ចាងហ្វាង​ផលិតកម្ម។​

Coming soon ជូនដំណើរអូនឡើងផ្លូវHighway

Posted by Khem ខេម on Wednesday, 24 June 2020

“ជូន​ដំណើរ​អូន​ឡើង​ផ្លូវ​ហាយវ៉េ” ត្រូវ​បាន​គេ​ដឹង​ថា ជា​បទ​ចម្រៀង​ថ្មី​របស់​តារា​ចម្រៀង លោក ខេម ដែល​ទើប​​តែ​​ដើរ​ចេញ​ពី​ផលិតកម្ម​ថោន មក​​ជ្រក​ក្រោយ​ផលិតកម្ម​Galaxy Navatra របស់​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា។ បែប​នេះ​ក្ដី មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវ​ថា​ពី​ផលិតកម្ម​ក៏​ដូច​ជា​​​សាមី​ខ្លួន ថា ខេម ពិត​ជា បាន​ចូល​មក​ក្នុង​ទ្រនំ Galaxyនៅ​ឡើយ​ទេ ប៉ុន្តែ​ក្រោយ​ពី តារា​ចម្រៀង​រូប​នេះ បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជា​មួយ ​ចាងហ្វាង​ផលិត​ជា​សាធារណៈ​ ហើយ​ថែម​ទាំង បញ្ចេញ​សកម្មភាព​ថត បទ​ចម្រៀង​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ ក៏​ដូច​ជា​មហាជន​ដែល​ចូល​ចិត្ត​តាម​ដាន សកម្មភាព​សិល្បៈ​វាយ​តម្លៃ​បាន​ថា លោក ខេម ច្បាស់​ណាស់​ពិត​ជា​ចូល​មក​​ជ្រក​​ក្នុង​ទ្រនំGalaxy ​ពិត​មែន។

លោក យឹម តាស្រង់ អ្នក​និពន្ធ​បទចម្រៀង និង​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ផលិតកម្ម Galaxy Navatra​ និយាយ​ថា MV ប្រភេទ Action ធំ​បំ​ផុត​ជាលើកដំបូង​ដែល​ផលិតកម្ម​មិន​ធ្លាប់​ធ្វើ​នេះ បាន​ចំណាយ​ពេល​ថត​បី​ថ្ងៃ ហើយ​មាន​តួ​អង្គ​សំខាន់​ជា​ច្រើន​រូប។ ប៉ុន្តែ​​បែប​ណា​ក្ដី លោក យឹម តាស្រង់ មិន​ទាន់​ចង់​បញ្ចេញ​ឈ្មោះ​តារា​ចម្រៀង​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា អ្នក​ចម្រៀង​នោះ គឺ​ជា​តារា​ប្រុស​ចំណូល​ថ្មី​របស់​ផលិតកម្ម។



“ជូន​ដំណើរ​អូន​ឡើង​ផ្លូវ​ហាយ​វ៉េ” អត្ថន័យ​ក្នុង​បទ​ចម្រៀង ​បង្ហាញ​ពី​បេសកកម្ម​ពិសេស​មួយ​របស់​ក្រុម​បង្ក្រាប ប្រយុទ្ធ​ជាមួយ​នឹង​ជន​សង្គម​ងងឹត ហើយ​តួអង្គ​ឯក​ស្រី​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​សង្គម​ងងឹត​នោះ​ដែរ។



បើ​តាម​អ្នក​ចាត់​ការ​ទូទៅ​ប្រចាំ​ផលិតកម្ម​ Galaxy Navatra បទ​ចម្រៀង​នេះ​ត្រូវ​ចំណាយ​ប្រាក់​អស់​​ជាង​ ៣​ម៉ឺន​ដុល្លារ ហើយ​តួអង្គ​ល្បីៗ ដែល​បាន​សម្ដែង​ក្នុង​MV ខាង​លើ ​មាន​តារា​សម្ដែង​ជើង​ចាស់​លោក សាវិន ហ្វីលីប តារា​ចម្រៀង លោក សាន ផានិត ព្រម​ទាំង​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​រូប​ទៀត។

រយះពេលជាង១០ឆ្នាំ ដែលរំពឹងថានឹងមានថ្ងៃនេះ. តំលៃនៃសិល្បះស្រុកខ្ញុំ🇰🇭.

Posted by Khun Thorakpong on Thursday, 25 June 2020



អ្វី​ដែល​ជា ការ​ចាប់​អារម្មណ៍​នោះ​បទ​”ជូន​ដំណើរ​អូន​ឡើង​ផ្លូវ​ហាយវ៉េ” នឹង​ក្លាយ​ជា​បទ​ចម្រៀង​ដែល​អាច​បំបែក​កំណត់​ត្រាMV​​ស្រុក​ខ្មែរ ត្បិត​អី​ការ​ផលិត​ឡើង អស់​ប្រាក់​ច្រើន​ជាង​គេ ខណៈ​ដែល​ផលិតកម្ម​ធំៗ​ស្រុក​ខ្មែរ ផលិត​MV ១​បទ​ចំណាយ​ប្រាក់​មិន​លើស​ពី​១៥០០ ទៅ​៣០០០ ដុល្លារ​ប៉ុណ្ណោះ៕

Loading...