កាន់តែងាយស្រួលហើយ!ក្រសួងមហាផ្ទៃ ផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅ ស្នាក់នៅនិងសៀវភៅគ្រួសារពីអធិការនគរបាលក្រុង ស្រុក ខណ្ឌទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់

សង្គម​និង​សេដ្ឋកិច្ច
99 Shares


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាស ស្ដីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០២ បានឲ្យដឹងថា ប្រកាសនេះមានគោលដៅកំណត់ អំពី ការផ្ទេរសមត្ថកិច្ច ក្នុងការពិនិត្យ សម្រេចផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារជូនប្រជាជនដែលលំនៅឋាននៅកម្ពុជា។

ប្រភពដដែល បញ្ជាក់ថា ការផ្ទេរសមត្ថកិច្ចពី អធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្ដល់សៀវភៅស្នាក់នៅ ទុតិយតាសៀវស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្ដូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋាន គិតយុត្តកំណត់៕ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ ៖

កាន់តែងាយស្រួលហើយ!ក្រសួងមហាផ្ទៃ ផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅ ស្នាក់នៅនិងសៀវភៅគ្រួសារពីអធិការនគរបាលក្រុង ស្រុក ខណ្ឌទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
99 Shares