ចំណាយជាង៣លានដុល្លារ Galaxy Navatra សង់អគាផ្ទាល់ខ្លួន បណ្ដុះបណ្ដាល​ធនធានមនុស្ស

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ផលិតកម្មមានឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជា «Galaxy Navatra» បានទម្លាយព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយមកថា ផលិតកម្មបានចំណាយទឹកប្រាក់ជាង៣លានដុល្លារ សង់អគារផ្ទាល់ខ្លួន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែម ចូលរួមប្រកួតប្រជែងទីផ្សារអន្តរជាតិក្នុងវិស័យសិល្បៈ លើបណ្ដាញអ៊ីនធឺណិត។ នេះគឺជាការប្រកាសដ៏គួរឲ្យចាប់អារម្មណ៍មួយ ខណៈបច្ចុប្បន្នប្រទេសកម្ពុជា កំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ១៩ ប៉ុន្តៃសម្រាប់ផលិតកម្ម «Galaxy Navatra» បែរជាដាក់ចេញនូវយុទ្ធសាស្រ្តថ្មីមួយ ដ៏គួរឲ្យសរសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតា មផេកហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម «Galaxy Navatra» បានប្រកាសឲ្យដឹងនៅមុននេះបន្តិចថា «Galaxy Navatra» បានចំណាយទឹកប្រាក់ជាង៣លានដុល្លារ សង់អគារផលិតកម្មផ្ទាល់ខ្លួន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែម ចូលរួមប្រកួតប្រជែងទីផ្សារអន្តរជាតិក្នុងវិស័យសិល្បៈ លើបណ្ដាញអ៊ីនធឺណិត។ ជាការកត់សម្គាល់ផលិតកម្ម «Galaxy Navatra» បានវិវឌ្ឍន៍ខ្លួនបានយ៉ាងឆាប់រហ័ស ឆក់យកបានការគាំទ្រ ពីមហាជនយ៉ាងច្រើនកុះករ។ គ្រាន់តែមួយរយៈខ្លី ផលិតកម្ម «Galaxy Navatra» បានបញ្ចេញបទចម្រៀងយ៉ាងច្រើនសន្ធឹក និងមានភាពពេញនិយមក្នុងស្រទាប់យុវវ័យ និងមនុស្សទូទៅ។

លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម «Galaxy Navatra» បានថ្លែងប្រាប់ ថា ជាការពិតថ្នាក់ដឹកនាំផលិតកម្មបានប្រឹងប្រែង និងចំណាយទុនដើម្បីសាងសង់អគារផ្ទាល់ខ្លួន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែម ចូលរួមប្រកួតប្រជែងទីផ្សារ អន្តរជាតិក្នុងវិស័យសិល្បៈ និងសម្រួលដល់កិច្ចការទូទៅរបស់ផលិតកម្មពិតមែន ជាពិសេសជួយសម្រួលដល់គម្រោងធំៗរបស់ផលិតកម្មទៅថ្ងៃអនាគត។ លោកថា អគារនេះនឹងត្រូវសង់រួចរាល់ នៅរយៈពេល៣ខែខាងមុខនេះ។

អ្វីដែលកាន់តែពិសេសសម្រាប់ផលិតកម្ម «Galaxy Navatra» នៅពេលនេះ គឺម្ចាស់ផលិតកម្មបានចំណាយទុនបន្ថែម ដល់ទៅជាង៣លានដុល្លារសាងសង់អគារផ្ទាល់ខ្លួន ដើម្បីបំពេញកិច្ចការងារលើកផ្នែកសិល្បៈ ឲ្យកាន់តែមានប្រសិទ្ធភាព។ ក្រោយពេលអគារនេះសាងសង់រួចរាល់ រយៈពេល៣ខែខាងមុខនេះ គឺនឹងផ្ដល់ឱកាសឲ្យពន្លកសិល្បៈជំនាន់ក្រោយ បានសាងកេរ្តិ៍ឈ្មោះ និងបញ្ចេញសមត្ថភាព ដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងធ្វើឲ្យវិស័យសិល្បៈខ្មែរ កាន់តែល្បីល្បាញខ្លាំងឡើង៕